Latest News

Adbox

Wednesday, July 26, 2017

សម្រេចឃុំខ្លួននាយករងសាលា GOLDEN BRIDGE ក្រោយរកឃើញបទល្មើសមែន


ភ្នំពេញ ៖ គិត​ត្រឹម​រសៀល​នៅ​ថ្ងៃ​ទី​២៥ កក្កដា ២០១៧​នេះ កម្លាំង​នគរបាល​ក្រសួងមហាផ្ទៃ បាន​សម្រេច​ធ្វើការ​ឃុំខ្លួនជា​បណ្តោះ​អាសន្ន បន្ទាប់​ពី​ការ​សួរនាំ​ ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃនេះបាន​រក​ឃើញ​ថា ជនបរទេស​ជា​នាយករង​នៅ​សាលា​អន្តរជាតិ GOLDEN BRIDGE ពិតជា​បាន​ជាប់​ព័ន្ធ​នឹង​បទល្មើស​ពិត​ប្រាកដ​​មែន ។
បើ​តាម​មន្ត្រីជាន់ខ្ពស់​នៃ​តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បានអោយ​ដឹង​ថា សម្រាប់​សំណុំរឿង​នេះ​គឺ​មានការ​សួរនាំ​លម្អិត​បន្ថែម​ទៀត ដោយ​លោក​បញ្ជាក់​ថា «​បន្ទាប់​ពី​សួរនាំ​ទៅ កម្លាំង​នគរបាល​ជំនាញ​នៃ​នាយកដ្ឋាន ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន នៃ​ក្រសួងមហាផ្ទៃ បាន​សម្រេច​ធ្វើការ​ឃាត់ខ្លួន ដោយសារ​រក​ឃើញ​ថា ជន​នេះ​ពិតជា​បាន​ជាប់​ព័ន្ធ នឹង​បទល្មើស​នេះ​មែន ហើយនឹង​ចាត់ការ​តាម​នីតិវិធី​បន្ត​ទៀត ដោយ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​» ។
ប្រភព​ពី​ហ្វេ​ស​ប៊ុ​ក Child Helpline Cambodia បាន​ផ្សាយ​អោយ​ដឹង​ថា បុរស​ជនជាតិ​អង់គ្លេស​ឈ្មោះ Mark Smith អាយុ​៣៩​ឆ្នាំ ជា​នាយករង​សាលារៀន​អន្តរជាតិ Golden Bridge ដែល​ត្រូវ​ចាប់ខ្លួន​កាលពី​ល្ងាច​ថ្ងៃ​សុក្រ​ទី​២១ ខែកក្កដា ឆ្នាំ​២០១៧ ពី​បទឧក្រិដ្ឋ​កម្ម​ផ្លូវភេទ​លើ​កុមារ​កម្ពុជា អាយុ​៥​ឆ្នាំ ដែល​ជា​សិស្ស​នៅ​សាលា​នោះ Golden Bridge ផង​ដែរ ។
សូម​រំលឹក​ឡើង​វិញ​ថា កម្លាំង​នគរបាល​ក្រសួងមហាផ្ទៃ នៅ​ពី​ល្ងាច​ថ្ងៃ​ទី​២១ កក្កដា ២០១៧ នេះ​បាន​ចុះ​ទៅ​ឃាត់ខ្លួន​បុរស​ជនជាតិ​បរទេស​ម្នាក់ ជា​ជនជាតិ​អង់គ្លេស ដែល​បង្រៀន​នៅ​សាលា​អន្ដរជាតិ GOLDEN BRIDGE International School ស្ថិត​នៅ​ខណ្ឌទួលគោក បន្ទាប់​ពី​បែកធ្លាយ​រឿងអាស្រូវ ជនបរទេស​រូប​នេះ បាន​នាំ​ក្មេង​ស្រី​ជា​សិស្សសាលា អាយុ​ទើប​៥​ឆ្នាំ ទៅ​រួម​ភេទ​ដល់​ផ្ទះ ។
មន្ដ្រី​នគរបាល​ជាន់ខ្ពស់​ក្រសួងមហាផ្ទៃ បានអោយ​ដឹង​ថា ជនបរទេស​ដែល​ជា​គ្រូបង្រៀន ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ឃាត់ខ្លួន មានឈ្មោះ Mark Andrew Smith ជនសង្ស័យ​ជា​នាយករង​សាលា​ថ្លៃ​កប់​ពពក ត្រូវ​បាន​ចាប់​ខ្លូ​ន​ខណៈ​ពេល​ចេញពី​សាលារៀន ។
ការ​ចុះ​ទៅ​ឃាត់ខ្លួន​បុរស​ជនជាតិ​បរទេស​រូប​នេះ បន្ទាប់​ពី​ធ្លាយ​ព័ត៌មាន និង​បាន​បង្ហោះ​ចែកចាយ​នៅ​លើ​បណ្ដាញ​សង្គម Facebook របស់​ស្ដ្រី​វ័យ​ចំណាស់​ម្នាក់​មាន​គណនី​ឈ្មោះ «Vriya MC» ដែល​បាន​រៀបរាប់​ពី​ហេតុការណ៍​មួយ​នេះ បន្ទាប់​ពី​ឪពុក​ម្ដាយ​ក្មេង​ស្រី​រង​គ្រោះ​បាន​ប្រាប់​ទៅ​ស្ដ្រី​រូប​នេះ ប៉ុន្ដែ​ពួក​គេ​មិន​ហ៊ាន​ដាក់​ពាក្យបណ្ដឹង​ទៅ​សមត្ថកិច្ច គ្រាន់តែ​បាន​ទៅ​ជួប​ជាមួយ​នាយក​សាលា​ដែល​ជា​ជនជាតិ​ខ្មែរ ។
បើ​យោង​តាម​ស្ដ្រី​ម្ចាស់​គណនី Facebook រូប​នេះ មិន​បាន​បញ្ចេញ​ឈ្មោះ​សាលា​នោះ​ឡើយ គ្រាន់តែ​អះអាង​ថា ជា​សាលា​អន្ដរជាតិ​ដ៏​ធំ​មួយ​នៅ​ភ្នំពេញ ។ ស្ដ្រី​រូប​នេះ បាន​ស្ដាប់​ចម្លើយ​ក្មេង​ស្រី​រង​គ្រោះ​ថា គ្រូ​ជនជាតិ​បរទេស​បាន​នាំ​នាង​ទៅ​ផ្ទះ​របស់​គាត់ រួច​បាន​ប្រើ​អណ្ដាត​លិ​ត លើ​ប្រដាប់​ភេទ​របស់​នាង រហូត​មាន​បញ្ហា​ទើប​ឪពុក​ម្ដាយ​ឆ្ងល់ ក៏​បាន​ទូរស័ព្ទ​ទៅ​ដល់​លោកស្រី ។
បើ​ទោះបី​ឪពុក​ម្ដាយ​ក្មេង​ស្រី​រង​គ្រោះ មិន​បាន​ដាក់​ពាក្យបណ្ដឹង​នោះ ប៉ុន្ដែ​កម្លាំង​សមត្ថកិច្ច​បាន​ធ្វើការ​ស្រាវជ្រាវ​ហើយ​ឈាន​ទៅ​ដល់​ការ​ចាប់ខ្លួន ខណៈ​ដែល​ព័ត៌មាន​នេះ បាន​សាយភាយ និង​កក្រើក​ពេញ​បណ្ដាញ​សង្គម ហ្វេ​ស​ប៊ុ​ក ហើយ​ម្នាក់​ៗ​ចង់​ដឹង​ឈ្មោះ​សាលា​ថា ជា​សាលារៀន​មួយ​ណា ការ​ពិត​សាលា​អន្ដរជាតិ GOLDEN BRIDGE International School ៕





No comments:

Post a Comment