Latest News

Adbox

Wednesday, July 26, 2017

សម្រេចឃុំខ្លួននាយករងសាលា GOLDEN BRIDGE ក្រោយរកឃើញបទល្មើសមែន


ភ្នំពេញ ៖ គិត​ត្រឹម​រសៀល​នៅ​ថ្ងៃ​ទី​២៥ កក្កដា ២០១៧​នេះ កម្លាំង​នគរបាល​ក្រសួងមហាផ្ទៃ បាន​សម្រេច​ធ្វើការ​ឃុំខ្លួនជា​បណ្តោះ​អាសន្ន បន្ទាប់​ពី​ការ​សួរនាំ​ ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃនេះបាន​រក​ឃើញ​ថា ជនបរទេស​ជា​នាយករង​នៅ​សាលា​អន្តរជាតិ GOLDEN BRIDGE ពិតជា​បាន​ជាប់​ព័ន្ធ​នឹង​បទល្មើស​ពិត​ប្រាកដ​​មែន ។
បើ​តាម​មន្ត្រីជាន់ខ្ពស់​នៃ​តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បានអោយ​ដឹង​ថា សម្រាប់​សំណុំរឿង​នេះ​គឺ​មានការ​សួរនាំ​លម្អិត​បន្ថែម​ទៀត ដោយ​លោក​បញ្ជាក់​ថា «​បន្ទាប់​ពី​សួរនាំ​ទៅ កម្លាំង​នគរបាល​ជំនាញ​នៃ​នាយកដ្ឋាន ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន នៃ​ក្រសួងមហាផ្ទៃ បាន​សម្រេច​ធ្វើការ​ឃាត់ខ្លួន ដោយសារ​រក​ឃើញ​ថា ជន​នេះ​ពិតជា​បាន​ជាប់​ព័ន្ធ នឹង​បទល្មើស​នេះ​មែន ហើយនឹង​ចាត់ការ​តាម​នីតិវិធី​បន្ត​ទៀត ដោយ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​» ។
ប្រភព​ពី​ហ្វេ​ស​ប៊ុ​ក Child Helpline Cambodia បាន​ផ្សាយ​អោយ​ដឹង​ថា បុរស​ជនជាតិ​អង់គ្លេស​ឈ្មោះ Mark Smith អាយុ​៣៩​ឆ្នាំ ជា​នាយករង​សាលារៀន​អន្តរជាតិ Golden Bridge ដែល​ត្រូវ​ចាប់ខ្លួន​កាលពី​ល្ងាច​ថ្ងៃ​សុក្រ​ទី​២១ ខែកក្កដា ឆ្នាំ​២០១៧ ពី​បទឧក្រិដ្ឋ​កម្ម​ផ្លូវភេទ​លើ​កុមារ​កម្ពុជា អាយុ​៥​ឆ្នាំ ដែល​ជា​សិស្ស​នៅ​សាលា​នោះ Golden Bridge ផង​ដែរ ។
សូម​រំលឹក​ឡើង​វិញ​ថា កម្លាំង​នគរបាល​ក្រសួងមហាផ្ទៃ នៅ​ពី​ល្ងាច​ថ្ងៃ​ទី​២១ កក្កដា ២០១៧ នេះ​បាន​ចុះ​ទៅ​ឃាត់ខ្លួន​បុរស​ជនជាតិ​បរទេស​ម្នាក់ ជា​ជនជាតិ​អង់គ្លេស ដែល​បង្រៀន​នៅ​សាលា​អន្ដរជាតិ GOLDEN BRIDGE International School ស្ថិត​នៅ​ខណ្ឌទួលគោក បន្ទាប់​ពី​បែកធ្លាយ​រឿងអាស្រូវ ជនបរទេស​រូប​នេះ បាន​នាំ​ក្មេង​ស្រី​ជា​សិស្សសាលា អាយុ​ទើប​៥​ឆ្នាំ ទៅ​រួម​ភេទ​ដល់​ផ្ទះ ។
មន្ដ្រី​នគរបាល​ជាន់ខ្ពស់​ក្រសួងមហាផ្ទៃ បានអោយ​ដឹង​ថា ជនបរទេស​ដែល​ជា​គ្រូបង្រៀន ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ឃាត់ខ្លួន មានឈ្មោះ Mark Andrew Smith ជនសង្ស័យ​ជា​នាយករង​សាលា​ថ្លៃ​កប់​ពពក ត្រូវ​បាន​ចាប់​ខ្លូ​ន​ខណៈ​ពេល​ចេញពី​សាលារៀន ។
ការ​ចុះ​ទៅ​ឃាត់ខ្លួន​បុរស​ជនជាតិ​បរទេស​រូប​នេះ បន្ទាប់​ពី​ធ្លាយ​ព័ត៌មាន និង​បាន​បង្ហោះ​ចែកចាយ​នៅ​លើ​បណ្ដាញ​សង្គម Facebook របស់​ស្ដ្រី​វ័យ​ចំណាស់​ម្នាក់​មាន​គណនី​ឈ្មោះ «Vriya MC» ដែល​បាន​រៀបរាប់​ពី​ហេតុការណ៍​មួយ​នេះ បន្ទាប់​ពី​ឪពុក​ម្ដាយ​ក្មេង​ស្រី​រង​គ្រោះ​បាន​ប្រាប់​ទៅ​ស្ដ្រី​រូប​នេះ ប៉ុន្ដែ​ពួក​គេ​មិន​ហ៊ាន​ដាក់​ពាក្យបណ្ដឹង​ទៅ​សមត្ថកិច្ច គ្រាន់តែ​បាន​ទៅ​ជួប​ជាមួយ​នាយក​សាលា​ដែល​ជា​ជនជាតិ​ខ្មែរ ។
បើ​យោង​តាម​ស្ដ្រី​ម្ចាស់​គណនី Facebook រូប​នេះ មិន​បាន​បញ្ចេញ​ឈ្មោះ​សាលា​នោះ​ឡើយ គ្រាន់តែ​អះអាង​ថា ជា​សាលា​អន្ដរជាតិ​ដ៏​ធំ​មួយ​នៅ​ភ្នំពេញ ។ ស្ដ្រី​រូប​នេះ បាន​ស្ដាប់​ចម្លើយ​ក្មេង​ស្រី​រង​គ្រោះ​ថា គ្រូ​ជនជាតិ​បរទេស​បាន​នាំ​នាង​ទៅ​ផ្ទះ​របស់​គាត់ រួច​បាន​ប្រើ​អណ្ដាត​លិ​ត លើ​ប្រដាប់​ភេទ​របស់​នាង រហូត​មាន​បញ្ហា​ទើប​ឪពុក​ម្ដាយ​ឆ្ងល់ ក៏​បាន​ទូរស័ព្ទ​ទៅ​ដល់​លោកស្រី ។
បើ​ទោះបី​ឪពុក​ម្ដាយ​ក្មេង​ស្រី​រង​គ្រោះ មិន​បាន​ដាក់​ពាក្យបណ្ដឹង​នោះ ប៉ុន្ដែ​កម្លាំង​សមត្ថកិច្ច​បាន​ធ្វើការ​ស្រាវជ្រាវ​ហើយ​ឈាន​ទៅ​ដល់​ការ​ចាប់ខ្លួន ខណៈ​ដែល​ព័ត៌មាន​នេះ បាន​សាយភាយ និង​កក្រើក​ពេញ​បណ្ដាញ​សង្គម ហ្វេ​ស​ប៊ុ​ក ហើយ​ម្នាក់​ៗ​ចង់​ដឹង​ឈ្មោះ​សាលា​ថា ជា​សាលារៀន​មួយ​ណា ការ​ពិត​សាលា​អន្ដរជាតិ GOLDEN BRIDGE International School ៕





ធ្លាក់បុរស​ជា​អនុប៉ុស្តិ៍ម្នាក់​ចូល​ទន្លេលិច​​បាត់

ថ្ងៃពុធ ទី២៦ ខែកក្កដា ឆ្នាំ២០១៧ ម៉ោង ១៦:២៣   (26-07-2017 16:23)
រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​០២ និង​៥០​នាទី​រសៀល​ថ្ងៃ​ទី​២៦ កក្កដា នេះ ស្ថិត​ត្រង់​ចំណុចលើ​ស្ពាន​ជ្រោយចង្វា​ចាស់ មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ក្រោយ​ពី​គេ​ដឹង​ថា បុរស​ជា​អនុ​ប៉ុស្តិ៍​ទទួល​ផែន​សន្តិសុខ​ម្នាក់ បាន​រអិល​ជើង​ធ្លាក់​ចូល​ក្នុង​ទឹកទន្លេ​លិច​បាត់​តែ​ម្តង ។

សេចក្តីរាយការណ៍​បន្ត​ថា ជន​រង​គ្រោះ​ខាងលើ​ឈ្មោះ​សាយ កឿ​ន អាយុ​៥៣​ឆ្នាំ ស្នាក់​នៅ​កន្លែង​កើតហេតុ​ខាងលើ ។ ប្រភព​បន្ត​ថា មុន​ពេល​កើតហេតុ គាត់​បាន​ផឹកស្រា​ស្រវឹង​ហើយ​ក៏​ដើរទៅ​បត់ជើងតូច ។ ស្រាប់តែ​មិនដឹង​យ៉ាងម៉េច គាត់​រអិល​ជើង​ធ្លាក់​ពី​ស្ពាន​ចូល​ទៅ​ក្នុង​ទន្លេ​លិច​បាត់​តែ​ម្តង ។
បច្ចុប្បន្ន អាជ្ញា​ធរមាន​សមត្ថកិច្ច​កំពុង​នាំ​គ្នា​ស្វែងរក​ជន​រង​គ្រោះ ដោយ​គិត​នៅ​ត្រឹម​ម៉ោង​០៤ និង​២១​នាទី​រសៀល​ដដែល​នេះ នៅ​មិន​ទាន់​ឃើញ​ជន​រង​គ្រោះ​នៅឡើយ​ទេ ។




ធនាគារ​រឹប​អូស​អ្នក​ទិញ​ផ្ទះ​ក្នុង​បុរី វេង​ ឡុង​​


(​ភ្នំពេញ​)៖​ប្រជាពលរដ្ឋ​រស់នៅក្នុង សំណង់ផ្ទះ​ល្វែង វេ​ង​ឡុង ស្ថិតក្នុង​ភូមិសាស្ត្រ​ភូមិ​អូរអណ្តូង សង្កាត់​ព្រែកប្រា ខណ្ឌ​ច្បារអំពៅ​រាជធានី​ភ្នំពេញ បាន​ប្រាប់​អង្គភាព​សារព័ត៌មាន​រស្មី​កម្ពុជា​ឱ្យដឹង​កាលពី​ថ្ងៃទី​១៩ ខែកក្កដា ឆ្នាំ​២០១៧​ថា ពួកគាត់​ចំនួន ១៩​គ្រួសារ​បាន​ទិញ​​ផ្ទះ​នៅក្នុង​សំណង់ផ្ទះ​ល្វែង​នេះ ដោយ​ក្នុងនោះ​មាន ១៥​គ្រួសារ​បាន​ទៅ​ខ្ចីប្រាក់​ពី​ធនាគារ​ផ្សេងៗ​ដើម្បី​យកមក​បង់​ផ្តាច់​ជាមួយ​ម្ចាស់​​សំណង់ និង​ផ្ទេរកម្មសិទ្ធិ​រួចរាល់​។ ចំណែកឯ​៤ គ្រួសារ​ទៀត​បាន​កក់​ប្រាក់​ក្នុង​ម្នាក់ៗ​រាប់ម៉ឺន​ដុល្លារ ទិញ​ផ្ទះ​តាមរយៈ​ម្ចាស់​សំណង់​នេះ​។​
​ពួកគាត់​ដែល​រួមមាន​អ្នកកាសែត​ស៊ីប្រាក់ខែ​២០០-៣០០​ដុល្លារ​ក្នុង​១​ខែ​ម្នាក់​ផងដែរ​នោះ បាន​ប្រាប់​រស្មី​កម្ពុជា​ដោយ​ទឹកមុខ​ស្រងូត​ស្រ​ងា​ត់ និង​ពោរពេញ​ដោយ​ទុក្ខ​កង្វល់​ថា ពួកគាត់​មិនមែនជា​អ្នកមាន​ទេ​ប្រសិនបើជា​អ្នកមាន ក៏​ពួកគាត់​មិនមែន​ទិញ​ផ្ទះ​បង់​រំ​លោះ​​នោះដែរ​។ ពួកគាត់​ខំធ្វើការ​រកស៊ី​មិន​ហ៊ាន​ឈប់​ទេ ហើយ​ខំប្រឹង​សន្សំ​ប្រាក់​មិន​ហ៊ាន​ចាយវាយ​ផ្តេសផ្តាស​ឡើយ​ពីព្រោះ​ពួកគាត់​មាន​​បន្ទុក​ត្រូវ​សង​ប្រាក់​ធនាគារ​ជា​រៀងរាល់ខែ​ផង និង​ដោះស្រាយ​ជីវភាព​ប្រចាំថ្ងៃ​ផង ពោលគឺ​ផ្តាច់​ពី​មាត់​ពង្រាត់​ពី​ក ទ្រាំ​ស៊ី​អត់​ស៊ី​ឃ្លាន ធ្វើយ៉ាងណា​ឱ្យតែបាន​ជម្រក​នៅ​សមរម្យ​ជាម​នុស្ស​។ បច្ចុប្បន្ន​មានតែ​ប្រជាពលរដ្ឋ​ចំនួន​១៦​គ្រួសារ​ប៉ុណ្ណោះ​បាននិងកំពុង​រស់នៅក្នុង​​សំណង់ផ្ទះ​ល្វែង​នេះ​។
​ពួកគាត់​និយាយថា កាលពី​ដំបូង​ឡើយ ពួកគាត់​បានសម្រេច​ចិត្ត​ទិញ​ផ្ទះ​ក្នុង​សំណង់ផ្ទះ​ល្វែង វេ​ង​ឡុង​ដោយមាន​ការស្រុះស្រួល​គ្នា​រវាង​ពួកគាត់​ដែលជា​ភាគី​អ្នកទិញ និង​ម្ចាស់​សំណង់​ឈ្មោះ តេង ម៉ាប់ ភេទ​ប្រុស អាយុ ៥១ ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិ​ខ្មែរ​កាន់​អត្តសញ្ញាណ​ប័ណ្ណ​ខ្មែរ​លេខ ០១០០៧៩៨៩៨ ចុះ​ថ្ងៃទី​៥ ខែវិច្ឆិកា ឆ្នាំ​២០០១ អាសយដ្ឋាន​បច្ចុប្បន្ន ផ្ទះ​លេខ ២១៦ ផ្លូវ​លេខ ៣៥៩ ភូមិ​ដើម​ម៉ាក់​ក្លឿ សង្កាត់​ច្បារអំពៅ​១ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ និង​ឈ្មោះ តែ គឹម​ឆេង ភេទ​ស្រី អាយុ ៣១ ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិ​ខ្មែរ​កាន់​​អត្តសញ្ញាណប័ណ្ណ​ខ្មែរ​លេខ ០១០៤៨៤៩៨៥ ចុះ​ថ្ងៃទី​២០ កុម្ភៈ ឆ្នាំ​២០០៣ អាសយដ្ឋាន​បច្ចុប្បន្ន ផ្ទះ​លេខ ២១៦ ផ្លូវ​លេខ ៣៥៩​ភូមិ​ដើម​​ម៉ាក់​ក្លឿ សង្កាត់​ច្បារអំពៅ​១ ខណ្ឌ​ច្បារអំពៅ ត្រូវជា​ភរិយា ដែលជា​ភាគី​អ្នកលក់​។
​ប៉ុន្តែ​ក្រោយពី​ប្រជាពលរដ្ឋ​ទិញ និង​ចូល​ស្នាក់នៅ​ដំបូងបង្អស់​នៅ​អំឡុង​ខែមីនា ឆ្នាំ​២០១៦​និង​ចូល​ស្នាក់នៅ​បន្តបន្ទាប់​ទៀត​មិនបាន​​ប៉ុន្មាន​ផង ស្រាប់តែ​លោក តេង ម៉ាប់ និង​អ្នកស្រី តែ គឹម​ឆេង​មាន​ជម្លោះ​ខ្លាំង​ក្នុង​គ្រួសារ​រហូត​ឈានដល់​ការ​ប្តឹងផ្តល់​លែងលះ​តាម​​ផ្លូវ​តុលាការ​។ ក្រោយពី​ពាក្យបណ្តឹង​លែងលះ​របស់​ពួកគាត់​បាន​ទៅ​ដល់ដៃ​តុលាការ​តុលាការ​ក៏បាន​ចេញ​ដីកា​រក្សា​ការពារ​ហាមឃាត់​​មិនឱ្យ​ភាគី​ណាមួយ​មាន​សិទ្ធិ​ចាត់ចែង​លើ​សំណង់​ផ្ទះល្វែង វេ​ង​ឡុង ដូច​បាន​រៀបរាប់​ពី​ខាងលើ​ឡើយ​ពោលគឺ​បិទ​ការដ្ឋាន​សាងសង់​​ទាំងស្រុង និង​ផ្អាក​រាល់​សកម្មភាព​ទិញ​លក់​។
​ទោះជា​យ៉ាងណា ប្រជាពលរដ្ឋ​ដែល​បង់​រលោះ​ផ្ទះល្វែង​តាមរយៈ​ធនាគារ​នៅតែ​បន្ត​បង់​រហូត​មកទល់ពេលនេះ​។​ចំណែកឯ​គ្រួសារ​ដែល​កក់​ប្រាក់​តាមរយៈ​ម្ចាស់​សំណង់​មិន​ត្រូវបាន​តម្រូវឱ្យ​បង់​បន្ត​ទៀតឡើយ​។ មានន័យថា​ផ្អាក​សិន​ប៉ុន្តែ​ប្រាក់​ដែល​កក់​រួចទៅហើយ​ក៏​មិនអាច​ដក​វិញ​បានដែរ ដោយ​រង់ចាំ​សេចក្តីសម្រេច​ពី​តុលាការ​។​
​រឿងនេះ​បាន​ស្ងប់ស្ងាត់​ប្រមាណ មួយឆ្នាំ ប៉ុន្តែ​នៅ​ថ្ងៃទី​១៣ ខែកក្កដា ឆ្នាំ​២០១៧ លោក នាយក​សាខា​ធានា​គារ​ភ្នំពេញ​ពាណិជ្ជ (PPCB) បាន​ទៅជូន​ដំណឹង​ដល់​ប្រជាពលរដ្ឋ​ទាំង​១៩ គ្រួសារ​ខាងលើ​ថា សំណង់ផ្ទះ​ល្វែង វេ​ង​ឡុង ទាំងមូល​នឹងត្រូវ​ធនាគារ​ភ្នំពេញ​ពាណិជ្ជ ប្រកាស​ដាក់លក់​ឡាយឡុង​នៅ​ថ្ងៃទី​២៦ ខែកក្កដា ឆ្នាំ​២០១៧ ក្នុងពេល​ដ៏​ខ្លី​ខាងមុខ​គួរឱ្យភ្ញាក់ផ្អើល​។ ពេលនោះ​ប្រជាពលរដ្ឋ​ទាំង ១៩ គ្រួសារ​ស្រឡាំងកាំង​គ្រប់គ្នា ហើយ​ទើបតែ​ដឹង​នៅពេលនោះ​ថា តាមពិត​ប្លង់ដី​រួម​នៃ​សំណង់ផ្ទះ​ល្វែង​នេះ​ទាំងមូល​ត្រូវបាន​ម្ចាស់​សំណង់​យក​ទៅ​ដាក់បញ្ចាំ​នៅ​ធនាគារ​ភ្នំពេញ​ពាណិជ្ជ ទើបបានជា​ពួកគាត់​ព្រួយបារម្ភ​ខ្លាច​បាត់បង់​ផ្ទះ​របស់ខ្លួន​ដែលជា​ជម្រក​ដ៏​ចាំបាច់​មិន​អាច​ខ្វះ​បាន​សម្រាប់​ពួកគាត់ និង​ក្រុមគ្រួសារ​ពួកគាត់ និង​ប្រាក់​ដែល​អ្នកខ្លះ​ក្នុងចំណោម​ពួកគាត់​បាន​កក់​តាមរ​យៈ​ម្ចាស់​សំណង់​។​
​ប៉ុន្តែ​ខណៈ​ប្រជាពលរដ្ឋ​ដែល​រស់នៅក្នុង​សំណង់ផ្ទះ​ល្វែង វេ​ង​ឡុង កំពុងតែ​ផ្អើលឆោឡោ ព្រួយបារម្ភ អន្ទះសា បាយ​ក៏​មិនបាន ដេក​ក៏​មិន​លក់ បក់​ក៏​មិន​ល្ហើយ និង​គ្មាន​អារម្មណ៍​ធ្វើការ​រកស៊ី​ទទួលទាន​ដោយសារតែ​ឱសានវាទ​ដែល​ធនាគារ​ភ្នំពេញ​ពាណិជ្ជ ដាក់​សំណង់​ផ្ទះល្វែង​នេះ​ទាំងមូល​ឡាយឡុង​សល់​តែ​ប៉ុន្មាន​ថ្ងៃ​ទៀត​នឹង​មកដល់​នោះ ភាគី​ម្ចាស់​សំណង់​មិនបាន​ចេញមុខ​ដោះស្រាយ ឬ​ធានា​អះអាង​ឱ្យ​ពួកគាត់​ស្ងប់ចិត្ត​ឡើយ​។
​អាស្រ័យ​ដូច​បាន​រៀបរាប់​ខាងលើ ពួកគាត់​ទាំង ១៩ គ្រួសារ​សូម​អំពាវនាវ​ដល់​ថ្នាក់ដឹកនាំ​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​ជាពិសេស​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន​មេត្តាជួយ​ដល់​​កូនចៅ​ដែលជា​ប្រជាពលរដ្ឋ​ក្រីក្រ និង​ដែល​រងគ្រោះ​យ៉ាង​អយុត្តិធម៌​ដោយ​ក្តី​អនុគ្រោះ​ផង​។​ពួកគាត់​សង្ឃឹម និង​ជឿជាក់​យ៉ាង​មុតមាំ​ថា សម្តេច​តេ​ជោ និង​លោកជំទាវ ព្រមទាំង​ថ្នាក់ដឹកនាំ​ទាំងអស់​មាន​ក្តី​អាណិតអាសូរ​ដល់​ពួកគាត់ និង​ជួយ​អន្តរាគមន៍​ដោះស្រាយ​រក​យុត្តិធម៌​ជូន​ពួកគាត់​ដែលជា​ប្រជាពលរដ្ឋ​ក្រីក្រ និង​ស្លូតត្រង់​៕
Categor

ប្រើ​តែ​ថ្នាំ និង​ច្រាស​ដុស​ធ្មេញ ក៏​អាច​កម្ចាត់​មុន​ក្បាល​ខ្មៅ​បាន​ដែរ!

មុន​ក្បាល​ខ្មៅ ឬ​មុន​ខ្សាច់ គឺ​អាច​វិវត្តន៍​ខ្លួន​ក្លាយ​ទៅ​ជា​មុន​ធំ​ៗ​បាន​គ្រប់​ពេល​និង​ជា​ការ​រំខាន​សម្រាប់​មនុស្ស​គ្រប់​រូប​មិន​ថា​ប្រុស​ឬ​ស្រី​ឡើយ។ ចឹង​កុំ​បណ្ដាល​ឲ្យ​ស្បែក​មុខ​ប្រមូល​ផ្ដុំ​ដោយ​មុន​ក្បាល​ខ្សាច់​នេះ​ទៀត​អី ព្រោះ​វា​ជា​កន្លែង​ផ្ទុក​ជាតិ​ខ្លាញ់ និង​ភាព​កខ្វក់​នៅ​ខាង​ក្នុង​រន្ធញើស ដែល​ធ្វើឲ្យ​កើត​មុន​ខ្ទុះ​ទៀត​អី។
វិធី​កម្ចាត់​មិន​ពិបាក​ឡើយ ដោយ​មាន​ត្រឹម​ច្រាស​ដុស​ធ្មេញ​មាន​សភាព​ទន់ និង​ថ្នាំ​ដុស​ធ្មេញ​ធម្មតា​ជា​ការ​ស្រេច។
ខាង​ក្រោម​នេះ​ជា​វិធី កម្ចាត់​មុន​បាន​ទាំងស្រុង​ដោយ៖
1. ជក់ + ថ្នាំដុសធ្មេញ
វិធី​ធ្វើ៖
– ជា​ដំបូង​លាង​សំអាត​ផ្ទៃ​មុខ​របស់​អ្នក​ស្អាត​ជាមួយ​ទឹក​ក្តៅ ដើម្បី​ជំរុញ​ឲ្យ​រន្ធ​ញើស​រីក​ធំ បន្ទាប់​មក​ប្រើ​កន្សែង​ទន់​មក​ជូន​សម្អាត​ទឹក។

– បន្ទាប់​មក​យក​ថ្នាំ​ដុស​ធ្មេញ​ដែល​មាន​ផ្ទុក​ជាតិ​សូដ្យូម និង​ជាតិ​កាល់​ស្យូម​ដាក់​លើ​ច្រាស​ដុស​ធ្មេញ ដោយ​ត្រដុស​ទៅ​មក​ថ្នម​ៗ​រយៈ​ពេល ៥ នាទី ដើម្បី​ឲ្យ​រន្ធ​ញើស​បើក រួច​លាង​ចេញ​ជាមួយ​ទឹក​ស្អាត។
-ធ្វើ​បែប​នេះ មួយ​ថ្ងៃ​រំលង​មួយ​ថ្ងៃ ត្រឹម​មួយ​សប្ដាហ៍​ប៉ុណ្ណោះ​ស្បែក​មុខ​នឹង​អស់​ភាព​កង្វក់ ព្រម​ទាំង​មុន​ខ្សាច់ ឬ​មុន​ក្បាល​ខ្មៅ៕


វិធីជួយឲ្យដំណាំយើងចេញផ្កាបានច្រើន និងកាន់ផ្លែបានច្រើន

» វិធីជួយឲ្យដំណាំយើងចេញផ្កាបានច្រើន និងកាន់ផ្លែបានច្រើន!
* វិធីធ្វើ៖ យកប៊ីចេង ១ស្លាបព្រាកាហ្វេ លាយទឹក១លីត្រ បាញ់លើដំណាំ ឬផ្កា។
សូមជួយស៊ែរជាចំណេះដឹងល្អៗសម្រាប់ប្រជាកសិករយើងផង!


ដែលចាប់ផ្តើមចេញពន្លកផ្កា បាញ់រាល់៥ថ្ងៃ ឬ១អាទិត្យម្តង រហូតដល់ពេលវាចេញក្តិប មានបងប្អូនដែលអនុវត្តបែបនេះឃើញថាចេញផ្កាច្រើន នឹងកាន់ផ្លែច្រើនមែន។

សូមជួយស៊ែរជាចំណេះដឹងល្អៗសម្រាប់ប្រជាកសិករយើងផង!



សូមជួយស៊ែរជាចំណេះដឹងល្អៗសម្រាប់ប្រជាកសិករយើងផង!


សូមជួយស៊ែរជាចំណេះដឹងល្អៗសម្រាប់ប្រជាកសិករយើងផង!