Latest News

Adbox

Thursday, August 24, 2017

មិនធម្មតា! គូស្នេហ៍ មាស សុខសោភា មានវិធីសាស្រ្ដ មិន​គួរ​ឲ្យជឿ ដើម្បីទាក់ទាញ​បេះដូង​របស់នាង ឲ្យ​ស្រឡាញ់ស្ទើរ​ងើបមុខ​មិនរួច

 ៣ នាទីមុន
(ភ្នំពេញ)៖ តារាចម្រៀងសំនៀងផ្អែម ទាក់ទាញអារម្មណ៍ទស្សនិកជន គ្រប់មជ្ឍដា្ឋន អ្នកនាង មាស សុខសោភា ដែលជាតារាចម្រៀងល្បីឈ្មោះមួយដួង របស់ផលិតកម្ម ថោន ថ្មីៗនេះទីផ្សារសិល្បៈរបស់នាង ហាក់មានសន្ទុះគួរឲ្យគត់សម្គាល់  ខណៈដែលមានរឿងរ៉ាវឯកជនរបស់នាងមួយ បានលេចឮឡើង ថានាងពិតជាពូកែរក្សាចំណងស្នេហ៍ជាមួយគូស្នេហ៍កាណាដាបានយ៉ាងយូរ រហូតដល់បានគម្រប់ខួប១០ឆ្នាំ ខណៈដែលមួយរយៈមុនធ្លាយដំណឹងថា នាងបានបែកបាក់គ្នាជាមួយបុរសកាណាដាម្នាក់នេះ តែផ្ទុយទៅវិញអ្នកទាំងពីរ បែរជាមានភាពផ្អែមល្ហែម ជាមួយគ្នាយ៉ាងស្អិតល្មួតទៅវិញ។
ជាការពិតណាស់ បើប្រៀបធៀបទំនាក់ទំនងស្នេហ៍របស់ អ្នកនាង មាស សុខសោភា ទៅនឹងតារាផ្សេងទៀតវិញ នាងហាក់ដូចជា មានវិធីសាស្រ្ដមិនធម្មតា អាចរក្សាចំណងស្នេហ៍បានយូរជាងគេ  ខណៈតារាមួយចំនួនមិនអាចធ្វើបានដូចនាង ដោយគេសង្កេតឃើញថា តារាមួយចំនួន ឲ្យតែចាប់ផ្ដើមល្បីល្បាញ ដឹងតែបែកគ្នា ជាមួយគូរស្នេហ៍យ៉ាងទាន់ហន់តែម្ដង។  តែយ៉ាងណាមិញ សម្រាប់គូស្នេហ៍ លោក អ៊ឹត រ៉ាដា ដែលជាអនិកជនខ្មែរនៅកាណាដា ជាមួយអ្នកនាង មាស សុខសោភា
វិញ គឺបានធ្វើឲ្យអ្នករូមសិល្បៈ ដ៏ដូចជាទស្សនិកជនដែលបានជ្រាបហើយ ស្ទើរមិនគួរឲ្យជឿ ព្រោះលោកមានវិធីសាស្រ្ដខុសពីបុរសដទៃ ក្នុងការទាក់ទាញបេះដូង តារាចម្រៀង មាស សុខសោភា ឲ្យស្រឡាញ់ស្ទើរងើបមុខមិនរួច។
ក្នុងនោះអ្នកដែលរៀបចំកម្មវិធីប្រគំតន្ត្រីតាមស្ថានីយទូរទស្សន៍  និងឆាកតន្ត្រីធំៗបានបង្ហើបថា ស្វាមី មាស សុខសោភា មានចំណុចពិសេសមិនធម្មតា ដែលអាចចងចិត្តតារាចម្រៀងល្បីរូបនេះបាន គឺថារៀងរាល់កម្មវិធីមិនថា តូចធំ លោក អ៊ឹត រ៉ាដា តែងតែជាអ្នករៀបចំសម្លៀកបំពាក់ជូន សុខសោភា ទាំងអស់ លើសពីនេះ បុរសខ្មែរ-កាណាដារូបនេះ ថែមទាំងដើរយូរសម្លៀកបំពាក់រ៉ូបជូននាង កណ្តាលចំណោមហ្វូងអ្នកសិល្បករដទៃ ដោយមិនមានការខ្មាសអៀនឡើយ ដែលទង្វើបែបនេះ បុរសមួយចំនួនធំ មិនអាចធ្វើបាន ហើយនេះជាហេតុដែលនាំឲ្យតារាចម្រៀងកំពុងឡើងកូដ សុខសោភា ពេញចិត្តជាខ្លាំង រហូតសរសើរគូស្នេហ៍ នៅចំពោះមុខមិត្តភក្តិថា «កម្រនឹងរកបានប្រុសល្អ បែបនេះទៀតផង!»។
សូមបញ្ជាក់ថា ជាមួយនឹងការសរសើរ ចេញពីមាត់របស់ មាស សុខសោភា និងទង្វើរបស់គូស្នេហ៍នាងបែបនេះ ក៏មានការរិះគន់មិនស្ទើរ ពីមនុស្សជុំវិញខ្លួនដែរ ដោយគេនិយាយថា ធ្វើជាប្រុសបែបជាមកយួរ ការបូបឲ្យមនុស្សស្រីទៅវិញ។ តែយ៉ាងណា អ្នកទាំងពីរមិនដែលខ្វល់នឹងសម្ដីអ្នកដទៃនោះទេ ផ្ទុយទៅវិញគឺរឹតតែស្រឡាញ់គ្នាលើសដើម៕
មានរឿងរ៉ាវឯកជនរបស់នាងមួយ បានលេចឮឡើង ថានាងពិតជាពូកែរក្សាចំណងស្នេហ៍ជាមួយគូស្នេហ៍កាណាដាបានយ៉ាងយូរ រហូតដល់បានគម្រប់ខួប១០ឆ្នាំ
មានរឿងរ៉ាវឯកជនរបស់នាងមួយ បានលេចឮឡើង ថានាងពិតជាពូកែរក្សាចំណងស្នេហ៍ជាមួយគូស្នេហ៍កាណាដាបានយ៉ាងយូរ រហូតដល់បានគម្រប់ខួប១០ឆ្នាំ
មានរឿងរ៉ាវឯកជនរបស់នាងមួយ បានលេចឮឡើង ថានាងពិតជាពូកែរក្សាចំណងស្នេហ៍ជាមួយគូស្នេហ៍កាណាដាបានយ៉ាងយូរ រហូតដល់បានគម្រប់ខួប១០ឆ្នាំ
មានរឿងរ៉ាវឯកជនរបស់នាងមួយ បានលេចឮឡើង ថានាងពិតជាពូកែរក្សាចំណងស្នេហ៍ជាមួយគូស្នេហ៍កាណាដាបានយ៉ាងយូរ រហូតដល់បានគម្រប់ខួប១០ឆ្នាំ
មានរឿងរ៉ាវឯកជនរបស់នាងមួយ បានលេចឮឡើង ថានាងពិតជាពូកែរក្សាចំណងស្នេហ៍ជាមួយគូស្នេហ៍កាណាដាបានយ៉ាងយូរ រហូតដល់បានគម្រប់ខួប១០ឆ្នាំ


Friday, August 18, 2017

ខ្មាន់កាំភ្លើងបាញ់សម្លាប់ស្រ្តីម្នាក់ជាកម្មការិនីចំនួន៣គ្រាប់ នៅខណ្ឌពោធិ៍សែនជ័យ, សមត្ថកិច្ចរៀបរាប់ពីមូលហេតុខ្លះៗ (មានវីដេអូ)

 ១ ម៉ោងមុន

(ភ្នំពេញ)៖ នៅវេលាម៉ោងប្រមាណជិត៣ព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវវេងស្រេង ក្នុងភូមិ ជ្រៃកោង សង្កាត់ ចោមចៅ ខណ្ឌពោធិសែនជ័យ មានករណីខ្មាន់កាំភ្លើងបាញ់ចំនួន៣គ្រាប់សម្លាប់ស្រ្តីម្នាក់ជាកម្មការិនី មានអាយុ២៥ឆ្នាំ នេះបើតាមភ្នាក់ងារ Fresh News TV ផ្សាយផ្ទាល់ពីកន្លែងកើតហេតុភ្លាមៗ។
ស្ត្រីដែលស្លាប់មានឈ្មោះ ស៊ីម អាយុ២៥ឆ្នាំ មានមុខរបរជាកម្មការិនី រោងចក្រកាត់ដេរ ស្នាក់នៅបណ្តោះអាសន្ន ភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ចំណែកស្រុកកំណើតនៅឯខេត្តតាកែវ។ (សូមស្តាប់សេចក្តីរាយការណ៌ពីកន្លែងកើតហេតុ)
អធិការខណ្ឌពោធិ៍សែនជ័យ លោក យឹម សារ៉ាន់ បានប្រាប់អង្គភាព Fresh News នៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៧នេះថា ករណីនេះបើតាមការសួរនាំ និងសន្និដ្ឋានជាជំហានដំបូង គឺកើតឡើងដោយសារតែទំនាស់ពាក្យសម្ដី នៅកន្លែងកើតហេតុផ្ទាល់តែម្ដង។ បើតាមលោកអធិការខណ្ឌ ពេលនេះកម្លាំងនគរបាល ជំនាញ កំពុងស្រាវជ្រាវយ៉ាងដុតដៃដុតជើង លើកករណីមួយនេះបន្ដទៀត។
កម្លាំងសមត្ថកិច្ចរាជធានីភ្នំពេញបានរៀបរាប់ឲ្យដឹងខ្លះពីមូលហេតុដូចខាងក្រោម៖
ភិនភាគជនសង្ស័យ ជិះម៉ូតូចំនួនពីគ្រឿង ម៉ាកសង់ពណ៌ខ្មៅមួយ និងម៉ាក Scopy ពណ៌សរមួយគ្រឿង ជនសង្សយ័មានគ្នាចំនួនបួននាក់ មាឌធំៗសំបុលខ្មៅៗ។
នៅមុនពេលកើតហេតុ បើតាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា ជនរងគ្រោះមានគ្នាចំនួនប្រាំនាក់ប្រុសពីនាក់ស្រីបីនាក់ បានចេញពីក្លឹប មីតណាយ ដោយជិះម៉ូតូពីគ្រឿង ដោយម៉ូតូខូចមួយគ្រឿងក៏បណ្ដើរមកធ្វើនៅចំណុចកើតហេតុ។ នៅពេលដែលជាងកំពុងធ្វើម៉ូតូ ក៏ស្រាប់តែមានម៉ូតូពីរគ្រឿង ម៉ាក់សង់ ពណ៌ខ្មៅមួយគ្រឿង Scopy មួយពណ៍សរមួយគ្រឿង មានគ្នាចំនួនបួននាក់ (ប្រុស) បានឈប់ម៉ូតូនៅមុខតូបក្បែរកន្លែងកើតហេតុ ហើយបានទិញ ទឹកស្ទីងមួយដប នៅពេលនោះជនរងគ្រោះគ្រាន់តែនិយាយថាឈប់ម៉ូតូខាងនោះមើលមកខាងនេះធ្វើអ្វី បន្ទាប់ក្រុមជនសង្ស័យក៏បានដកកាំភ្លើងខ្លីមួយដើមមិនស្គាល់ម៉ាក បាញ់ទៅលើជនរងគ្រោះចំនួន៣គ្រាប់បណ្ដាលឲ្យជនរងគ្រោះស្លាប់នៅកន្លែងកើតហេតុ រួចហើយក្រុមជនសង្សយ័ក៏បានជិះម៉ូតូរត់គេចខ្លួន ចេញទៅទិញខាងកើតបាត់តែម្ដង៕
ខ្មាន់កាំភ្លើងបាញ់សម្លាប់ស្រ្តីម្នាក់ជាកម្មការិនីចំនួន៣គ្រាប់ នៅខណ្ឌពោធិ៍សែនជ័យ
ខ្មាន់កាំភ្លើងបាញ់សម្លាប់ស្រ្តីម្នាក់ជាកម្មការិនីចំនួន៣គ្រាប់ នៅខណ្ឌពោធិ៍សែនជ័យ
ខ្មាន់កាំភ្លើងបាញ់សម្លាប់ស្រ្តីម្នាក់ជាកម្មការិនីចំនួន៣គ្រាប់ នៅខណ្ឌពោធិ៍សែនជ័យ
ស្ត្រីដែលស្លាប់មានឈ្មោះ ស៊ីម អាយុ២៥ឆ្នាំ មានមុខរបរជាកម្មការិនី រោងចក្រ
ស្ត្រីដែលស្លាប់មានឈ្មោះ ស៊ីម អាយុ២៥ឆ្នាំ មានមុខរបរជាកម្មការិនី រោងចក្រ
ស្ត្រីដែលស្លាប់មានឈ្មោះ ស៊ីម អាយុ២៥ឆ្នាំ មានមុខរបរជាកម្មការិនី រោងចក្រ
ពេលនេះកម្លាំងនគរបាល ជំនាញ កំពុងស្រាវជ្រាវយ៉ាងដុតដៃដុតជើង លើកករណីមួយនេះបន្ដទៀត

Wednesday, August 16, 2017

ផ្អើល​គេ​ផ្អើល​ឯង ​ដោយសារ​នារី​វ័យក្មេង​ម្នាក់​នេះ


រាជធានី​ភ្នំពេញ ៖ នារី​វ័យក្មេង​ម្នាក់​សង្ស័យ​ប្រើប្រាស់​គ្រឿងញៀន​លើស​កំរិត​បាន​ស្រែកយំ​រវើរវាយ​តាម​ផ្លូវ និង​មាន​បំណង​រត់​ចូល​រថយន្ត និង​ម៉ូតូ ដែល​គេ​កំពុង​តែ​ធ្វើ​ដំណើរ​តាម​ផ្លូវ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច​មក​ជួយ​អន្តរាគមន៍​កាលពី​វេលា​ម៉ោង​១១​និង​៤០​នាទី​យប់ ថ្ងៃ​ទី​១៦ ខែសីហា ឆ្នាំ​២០១៧ ជិត​នឹង​ច្រមុះជ្រូក​ក្បាលថ្នល់ ផ្លូវ​២៧១ សង្កាត់​ចាក់​អង្រែ​លើ ខណ្ឌមានជ័យ ។
តាម​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ដែល​ឃើញ​ហេតុការណ៍​បានឱ្យ​ដឹង​ថា នារី​ម្នាក់​នោះ​មិនដឹង​ថា មានរឿង​អ្វី​នោះ​ទេ​ស្រាប់តែ​ឃើញ​ដើរ​ចេញពី​ក្លឹ​ប​កំសាន្ត​មួយ​កន្លែង​ដែរ​នៅ​ក្បែរ​នោះ ហើយ​មាន​មនុស្ស​ប្រុស​២​នាក់​បាន​ដេញ​តាម​ចាប់ ព្រោះ​អី​នារី​រូប​នោះ​មាន​សភាព​ដូច​ជា​មនុស្ស​បែក​ថ្នាំ​អ​ញ្ចឹ​ង ខណៈនោះ​ដែរ​ពួក​គាត់​ជា​ប្រពល​រដ្ឋ​បាន​ជួយ​ឃាត់ និង​ផ្តល់​ដំណឹង​ទៅ​ដល់​សមត្ថកិច្ច​ឱ្យ​ចុះ​មក​មើល​លុះ​ពេល​នោះ​សមត្ថកិច្ច​អន្តរាគមន៍​បាន​ចុះ​ទៅ​ដល់​រួច​ហើយ​បាន​សាកសួរ តែ​នារី​រូប​នោះ​បាន​ឆ្លើយ​ថា បុរស​ជា​សង្សារ និង​មិត្ត​ភ​ក្ត័​សង្សារ​ម្នាក់​ទៀត​បាន​វាយ​នាង និង​បង្ខំ​ឱ្យ​រូប​នាង​លក់​គ្រឿងញៀន​ថែម​ទៀត​ផង ។ បន្ទាប់​ពី​សាកសួរ និង​លួងលោម​ឱ្យ​នារី​ម្នាក់​នោះ​ស្ងប់​អារម្មណ៍​សមត្ថកិច្ច​បាន​ទំនាក់ទំនង​ឱ្យ​ខាង​វិទ្យុ ABC មក​យក​ទៅ​ស្នាក់​នៅ​មួយ​យប់​សិន ។
ចំណែក​បុរស​២​នាក់​ដែល​ត្រូវជា​សង្សារ និង​មិត្ត​ភ័​ក្ត​ព្រមទាំង​ម៉ូតូ​មួយ​គ្រឿង​ដែល​នារី​ម្នាក់​នោះ​ចោទ​ថា បាន​វាយ​ធ្វើបាប​នាង និង​ប្រើ​ឱ្យ​នាង​ទៅ​លក់​គ្រឿងញៀន ត្រូវ​បាន​សមត្ថកិច្ច​នាំ​ខ្លួន​យក​ទៅ​សាកសួរ​នៅ​ប៉ុស្តិ៍​នគរបាល​ចាក់​អង្រែ​លើ ៕
នារី​វ័យក្មេង​ម្នាក់​សង្ស័យ​ប្រើប្រាស់​គ្រឿងញៀន​លើស​កំរិត​បាន​ស្រែកយំ​រវើរវាយ​តាម​ផ្លូវ និង​មាន​បំណង​រត់​ចូល​រថយន្ត និង​ម៉ូតូ ដែល​គេ​កំពុង​តែ​ធ្វើ​ដំណើរ​តាម​ផ្លូវ
នារី​វ័យក្មេង​ម្នាក់​សង្ស័យ​ប្រើប្រាស់​គ្រឿងញៀន​លើស​កំរិត​បាន​ស្រែកយំ​រវើរវាយ​តាម​ផ្លូវ និង​មាន​បំណង​រត់​ចូល​រថយន្ត និង​ម៉ូតូ ដែល​គេ​កំពុង​តែ​ធ្វើ​ដំណើរ​តាម​ផ្លូវ
នារី​វ័យក្មេង​ម្នាក់​សង្ស័យ​ប្រើប្រាស់​គ្រឿងញៀន​លើស​កំរិត​បាន​ស្រែកយំ​រវើរវាយ​តាម​ផ្លូវ និង​មាន​បំណង​រត់​ចូល​រថយន្ត និង​ម៉ូតូ ដែល​គេ​កំពុង​តែ​ធ្វើ​ដំណើរ​តាម​ផ្លូវ
នារី​វ័យក្មេង​ម្នាក់​សង្ស័យ​ប្រើប្រាស់​គ្រឿងញៀន​លើស​កំរិត​បាន​ស្រែកយំ​រវើរវាយ​តាម​ផ្លូវ និង​មាន​បំណង​រត់​ចូល​រថយន្ត និង​ម៉ូតូ ដែល​គេ​កំពុង​តែ​ធ្វើ​ដំណើរ​តាម​ផ្លូវ

ថាម៉ារីស្អាតទៅហើយ បើឃើញ សម្រស់មិត្តជិតស្និទ្ធរបស់នាងទៀត រឹតតែស្អាតខ្លាំង មិនចាញ់តារាប៉ុន្មានទេ!

ភ្នំពេញ៖ ពីមួយថ្ងៃ ទៅមួយថ្ងៃ សម្រស់របស់តារាសម្តែងស្រី ម៉ារី កាន់តែស្រស់ស្អាតខ្លាំងឡើង ទាំងមុខមាត់ និងរូបរាង​ដ៏សែនស្លីមរបស់នាង។
ចំពោះរូបសម្ផស្សរបស់តារាស្រីរូបនេះ ក៏កំពុងតែធ្វើឲ្យ​អ្នកគ្រប់គ្នា ច្រណែនមិនស្ទើរនោះទេ ដែលកើតមក នាងស្រស់ស្អាត មិនខ្វះចន្លោះបែបនេះ។
ប៉ុន្តែបើប្រិយមិត្តបានឃើញ ពីសម្រស់មិត្តជិតស្និទ្ធរបស់ កញ្ញា ម៉ារី កាន់តែលួចសរសើរ ពួកគេជាក់ជាមិនខាន។ ភាគច្រើន តារាសម្តែងស្រី ម៉ារី មានមិត្តភក្តិជិតស្និទ្ធមួយចំនួន ហើយនាងតែងតែទៅណា ជាមួយនឹងពួកគេ។ ចំណែកឯសម្រស់របស់មិត្តនាង ក៏មិនចាញ់នាងប៉ុន្មានដែរ បើទោះបីពួកគេ មិនមែនតារាក៏ដោយ។
កាលពីយប់មិញនេះ រូបថតប៉ុន្មានសន្លឹក​ ត្រូវបានសាយភាយពេញបណ្តាញសង្គម ដោយឃើញ តារាស្រីម៉ារី និងមិត្តជិតស្និទ្ធ បានបង្អួតសម្រស់ជាមួយនឹងឈុតស៊ិចស៊ី យ៉ាងស៊ីអារម្មណ៍​ នៅក្នុងអាងហែលទឹក៕
ចង់ដឹងថា សម្រស់របស់ មិត្តជិតស្និទ្ធរបស់ ម៉ារី ស្រស់ស្អាត មិនចាញ់នាងប៉ុណ្ណា តោះមើលរូបថតខាងក្រោមទាំងអស់គ្នា៖

មិត្តជិតស្និទ្ធរបស់ ម៉ារី
មិត្តជិតស្និទ្ធរបស់ ម៉ារី
មិត្តជិតស្និទ្ធរបស់ ម៉ារី
កញ្ញា ម៉ារី


រ៉ូលីន និង មាស សុខសោភា បកស្រាយបទ “មេឃកំពុងភ្លៀងហើយ” ឆ្លើយឆ្លងគ្នាធានាថាពីរោះ (មានវីដេអូ)

កាលពីថ្ងៃសៅរ៍ កន្លងទៅតារាចម្រៀង មាស សុខសោភា និងលោក រ៉ូលីន បានធ្វើការបកស្រាយបទចម្រៀងរួមគ្នាគឺបទ  “មេឃកំពុងភ្លៀងហើយ” ដែលជាបទចម្រៀងដែលកំពុងពេញនិយមក្នុងស្រទាប់មិត្តៗយុវវ័យ។ ជាពិសេសក្នុងកំឡុងពេល រ៉ូលីន ច្រៀង ស្រាប់តែទស្សនិកជនបានស្រែកហ៊ោយ៉ាងខ្លាំងនៅពេលឃើញវត្តមានកញ្ញា​ មាស សុខ សោភា ធ្វើឲ្យបរិកាសក្នុងការប្រគុំតន្រ្តីកាន់តែសប្បាយរីករាយ។ គួរបញ្ជាក់ផងដែលថានេះមិនមែនជាលើកទីមួយនោះទេដែល កញ្ញា មាស សុខសោភា និង រ៉ូលីន បានធ្វើការបកស្រាយចម្រៀងជាមួយគ្នា តារាចម្រៀងទាំង ២ដួង នេះក៏ធ្លាប់បានចាប់ដៃគូគ្នាសម្តែងនៅក្រៅប្រទេសផងដែរ៕
តោះកុំឲ្យខាតពេលយូរមកមើលការសម្តែងនៅខាងក្រោមនេះ៖
2

សុំលុយម្តាយ២០០០រៀលមិនបាន ខឹងចិត្តពេកដុតសម្លាប់ខ្លួនតែមិនស្លាប់បែជាឆេះផ្ទះខ្ទេចគ្មានសល់

កណ្តាល៖ កូនប្រុសចិត្តខ្លាំងម្នាក់ខឹងសុំលុយម្តាយ២០០០ពានរៀលមិនបាន ដាក់គន្លិះទ្វាដុតផ្ទះចោលបម្រុងសម្លាប់ខ្លួនតែមិនស្លាប់បែជាឆេះផ្ទះខ្ទេចគ្មានសល់ ហើយរាលដាលដល់ផ្ទះអ្នកជិតខាងទៀត បង្ករអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៤ល្ងាច ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៧ នៅចំណុចភូមិដីឥដ្ឋកោះផុស២ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
ប្រភពពត៌មានបានអោយដឹងថា មុនកើតហេតុជនសង្ស័យបានសុំលុយម្តាយ២០០០រៀលតែម្តាយមិនអោយក៏តូចចិត្តហើយបានទៅផ្ទះជីដូនចាក់គន្លិះដុតសម្លាប់ខ្លួនហើយបងប្អូនទៅជួយទាន់ពេលវេលា តែផ្ទះរបស់ជីដូនត្រូវអគ្គីភ័យលេបត្របាក់ទាំងស្រុង ហើយបានរាលដាល់ដល់ផ្ទះអ្នកជិតខាងឆេះអស់មួយចំហៀងទៀត។ យុវជនចិត្តក្តៅខាងលើមានឈ្មោះ មាស សារ៉ាក់ អាយុ២២ឆ្នាំ មានទីលំនៅក្នុងភូមិឃុំកើតហេតុ ចំណែកជីដូនជាម្ចាស់ផ្ទះរងគ្រោះមានឈ្មោះ យាវ ស៊ន អាយុ៨១ឆ្នាំ។
ក្រោយកើតហេតុ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនបង្ករទៅធ្វើការសាកសួរ និងឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយដើម្បីចាត់ការជាបន្ត៕

Monday, August 14, 2017

រសៀល​នេះ​ ជោគវាសនា​កូន​មន្ត្រី​ជាន់ខ្ពស់​ក្រសួង​មហាផ្ទៃ​ ជាមួយ​កញ្ញា​ វ៉ាន់​ នីឡា​ នឹង​ត្រូវ​លាតត្រដាង​​

 ៣ ម៉ោងមុន

(ភ្នំពេញ​)៖ នៅ​រសៀល​ថ្ងៃ​ទី​១៥​ ខែ​សីហា​ នេះ​ លោក​ កោ​ វណ្ឌី​ អនុប្រធាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ នឹង​ប្រកាស​សាលក្រម​រឿង​ក្តី​ជនជាប់ចោទ​ គុយ​ សិទ្ធិ​សក្តិ​ កូន​ប្រុស​លោក​ គុយ​ ប៊ុន​សន​ អតីត​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​ ជាមួយ​កញ្ញា​ សុខ​ ចិន្ដា​ ហៅ​ ​វ៉ាន់​ នីឡា​ បន្ទាប់ពី​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ បើក​សវនាការ​កាលពី​រសៀល​ថ្ងៃ​ទី​២៤​ ខែ​កក្កដា​ ឆ្នាំ​២០១៧​ ដោយ​អវត្តមាន​ជនជាប់ចោទ​និង​ដើម​បណ្ដឹង​រដ្ឋប្បវេណី​ ។
មជ្ឈដ្ឋាន​មួយ​ចំនួន​រង់ចាំ​មើល​ថា​ តើ​ជោគវាសនា​ជនជាប់ចោទ​ គុយ​ សិទ្ធិ​សក្តិ​ នឹង​ត្រូវ​តុលាការ​សម្រេច​យ៉ាងណា​ ។
ជនជាប់ចោទ​ គុយ​ សិទ្ធិ​សក្តិ​ ត្រូវ​បាន​ចោទប្រកាន់​​ពី​បទ «ហិង្សា​ដោយ​ចេតនា​និង​ចែកចាយ​រូបភាព​អាសអាភាស» ប្រព្រឹត្ត​នៅ​រាជធានីភ្នំពេញ​ កាលពី​អំឡុង​ឆ្នាំ​២០១៦​ តាម​មាត្រា​២១៧នៃ​ក្រម​ព្រហ្មទណ្ឌ​ និង​ មាត្រា​៣៨ និង​មាត្រា​៣៩​ ច្បាប់​ស្តីពី​ការ​បង្ក្រាប​អំពើ​ជួញ​ដូរ​មនុស្ស​ និង​អំពើ​ធ្វើ​អាជីវកម្ម​ផ្លូវ​ភេទ​​។
ទោះបី​អវត្តមាន​ជនជាប់ចោទ​ គុយ​ សិទ្ធិ​សក្តិ​ ក្នុង​ពេល​សវនាការ​ក៏ដោយ​ ក្រឡាបញ្ជី​សវនាការ​បាន​អាន​ចម្លើយ​របស់​គុយ​ សិទ្ធិ​សក្តិ​ នៅ​ដំណាក់កាល​ចៅក្រម​ស៊ើបសួរ​ ដោយ​បញ្ជាក់​ថា​ គុយ​ សិទ្ធិ​សក្តិ​ បានស្គាល់ សុខ ចិន្តា ហៅ​​ វ៉ាន់ នីឡា​ តាមហ្វេសប៊ុកកាលពីឆ្នាំ២០១៤ហើយដល់​ឆ្នាំ២០១៥​បានស្រលាញ់គ្នាហើយក៏បាននាំទៅលេងផ្ទះនិងជួបប៉ាម៉ាក់។ចំណែករឿងដែលចោទថា​ គុយ​ សិទ្ធិ​សក្តិ​ បង្ហោះរូបអាសអាភាស គឺ​ជនជាប់ចោទ​មិនបានដឹងទេ និងសុំឲ្យតុលាការជួយរក​យុត្តិធម៌​ ។
ដោយ​ឡែក​លោក​ នួន​ បូរ៉ា​ មេធាវីការពារសិទ្ធិឲ្យដើមបណ្តឹង​បាននិយាយនៅពេលសវនាការថា កាលពីថ្ងៃទី២៦ខែកុម្ភៈឆ្នាំ២០១៦​ លោក គុយ សិទ្ធិ​សក្តិ​ និង ដើមបណ្តឹង​ សុខ ចិន្តា ហៅ​​ វ៉ាន់ លីឡា បាន​ឈ្លោះ​គ្នាហើយ គុយ សិទ្ធិ​សក្តិ​ បាន​វាយ​ វ៉ាន់​ នីឡា​ ។​ ពេលនោះជនរងគ្រោះ​ បានបើក​ឡានចេញ​ឲ្យគេជួយ ហើយពេលនោះ គុយ សិទ្ធិ​សក្តិ​ បានបើកឡានរបស់ជនរងគ្រោះចេញទៅ ហើយនៅក្នុងឡាននោះក៏មានកាបូប​ទូរស័ព្ទ​របស់ជនរងគ្រោះផងដែរ​ដោយ​រយៈពេល​ជិត១០ថ្ងៃ​ ទើប​គុយ​ សិទ្ធិ​សក្តិ​ បានយកមកប្រគល់ឲ្យ​វ៉ាន់​ នីឡា​ វិញ។
លោក​មេធាវី​ បន្ត​ថា​ ចំណែករូបដែលបានបង្ហោះនោះគឺដោយសារតែការស្រលាញ់គ្នានិងគិតថា​បានគ្នាជាប្តីប្រពន្ធទើបមានការថតផ្ញើឲ្យគ្នាមើលដោយសារតែ គុយ សិទ្ធិ​សក្តិ​នៅរៀនឯបរទេស។​ក្នុង​រឿង​ក្ដី​នេះ​ ដើម​បណ្ដឹង​រដ្ឋប្បវេណី​ទាមទារ​សំណង​ជំងឺ​ចិត្ត​ចំនួន​៥០ម៉ឺន​ដុល្លារ​ ។
លោក​ សេង​ ហៀង​ ជា​តំណាង​អយ្យការ​ នៅ​តែ​សន្និដ្ឋាន​រក្សា​បទ​ចោទប្រកាន់​លើ​ជនជាប់ចោទ​ គុយ​ សិទ្ធិ​សក្តិ​ ដដែល​ ហើយ​ស្នើ​តុលាការ​សម្រេច​តាម​ច្បាប់​ ៕
រសៀល​នេះ​ ជោគវាសនា​កូន​មន្ត្រី​ជាន់ខ្ពស់​ក្រសួង​មហាផ្ទៃ​ ជាមួយ​កញ្ញា​ វ៉ាន់​ នីឡា​ នឹង​ត្រូវ​លាតត្រដាង​​
រសៀល​នេះ​ ជោគវាសនា​កូន​មន្ត្រី​ជាន់ខ្ពស់​ក្រសួង​មហាផ្ទៃ​ ជាមួយ​កញ្ញា​ វ៉ាន់​ នីឡា​ នឹង​ត្រូវ​លាតត្រដាង​​

ញាក់សាច់!ចៅស្រីលោក អ៊ិន សុភិន មិនទាន់ធំដឹងក្តីផង មានលុយច្រើនក្នុងដៃទៅហើយ ដោយសារតែ

ទស្សនិកតាមដានពិភពសិល្បៈពិតជាជ្រាបច្បាស់ណាស់ថា រាល់ថ្ងៃនេះកូនស្រីប៉ែន ចំរ៉ុង ដែលជាតំណក់ឈាមរួមគ្នាជាមួយ ភិន សុដាលីស នោះ ត្រូវបានលោក អ៊ិន សុភិន ដែលជាជីតា មើលថែគ្រប់ជំហានដូចកូនស្រីបង្កើតរបស់លោក ខណៈលោក ផ្តល់ឱកាស អោយកូនស្រី មានសេរីភាពដូចស្រីក្រមុំ ។​







បើតាមប្រភពព័ត៌មានដែលទទួលបាន លោក អ៊ិន សុភិន បានចាត់ទុកចៅស្រី Katherina មានអាយុ ១០ខែ ដូចកូនពៅរបស់លោក ក៏ព្រោះតែអាណិតដល់ចៅស្រីរូបនេះ កើតមកគ្មានឪពុកមើលថែ ។​ អ្វីដែលកាន់តែគួរអោយចាប់អារម្មណ៍ ជាងនេះ លោក សុភិន តែងតែទៅណាមកណាយកចៅស្រីទៅជាមួយ និងណែបនិត ថៅស្រី ដូចកូនបង្កើត ។ ជាក់ស្តែង នៅលើ គណនីហ្វេសប៊ុករបស់លោក តែម្តង មានការបញ្ចេញនូវភាពស្និទ្ធស្នាលជាច្រើន ជាមួយចៅស្រីដ៏គួរ​អោយស្រឡាញ់រូបនេះ ។​
អ្វី​ដែ​ល​គួរ​​​ឲ្យ​ក​ត់​ស​ម្គា​ល់​ថែ​ម​ទៀ​ត​នោះ​ ​លោ​ក​ ​អ៊ិ​ន​ ​សុ​ភិ​ន​ ​បា​ន​ត្រៀ​ម​ខ្លួ​ន​​រួ​ច​ជា​ស្រេ​ច​ ​ទៅ​ហើ​យ​ ​ដើ​ម្បី​អោយ​​ចៅស្រី​ធំ​ឡើ​ង​មា​​ន​បង្គោ​​ល​ ​ស្រួ​ល​បួ​ល​ ​ក្នុ​ង​ជី​វិ​ត​ ​ដែ​ល​ជា​ដើ​ម​ទុ​ន​សិ​ក្សា​ ​និ​ង​ ​រ​ក​ស៊ី​ទៅ​ថ្ងៃ​មុ​ខ​ ​នោះ​គឺ​ត្រៀ​ម​ចែ​ក​ចំ​ណែ​ក​ទ្រ​ព្យ​ ​ដ​ល់​ចៅ​ស្រី​រូ​ប​នេះ​ ​៕​

កូនស្រីលោក ប៉ែន ចំរុង និងលោកតា Katherina








Wednesday, August 9, 2017

ម្លឹងៗផង!!! Pre-Wedding ស្រាត​ជាច្រើន​សន្លឹក ថត​​នៅ​​ក្នុង​​ប្រទេស​​កម្ពុជា កំពុង​កក្រើក ដល់​អ្នក​លេង​ហ្វេសប៊ុក



(ភ្នំពេញ)៖ នេះជារឿងមួយគួរឲ្យចំឡែក និងមិនធ្លាប់មានពីមុន ដែលមាន Pre-Wedding ថតអាក្រាតកាយដូច្នេះ ព្រមទាំងធ្វើឲ្យអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុក ចាប់អារម្មណ៍គ្រប់គ្នា រហូតដល់មានការចែកចាយយ៉ាងច្រើនសន្ធឹកសន្ធាប់ រហូតដល់ទៅ ២ម៉ឺននាក់ជាងឯណោះ បើគិតចាប់ពីថ្ងៃបង្ហោះ នៅថ្ងៃទី ០៩ ខែឧសភា មកដល់ខែសីហានេះ គឺមានរយៈពេល ៣ខែហើយ។
បើយោងតាមផេកមួយ របស់ប្រទេសថៃ មានឈ្មោះថា «socialnews.teenee» បានធ្វើការចុះផ្សាយព័ត៌មានដ៏ភ្ញាក់ផ្អើលមួយ ដោយក្នុងនោះមានគូស្នេហ៍មួយគូ បានថតរូបភាព Pre Wedding ស្រាត លើទឹកសុវណ្ណាភូមិនៃប្រទេសកម្ពុជា ដែលមានទេសភាពពោរពេញទៅដោយធម្មជាតិព្រៃព្រឹក្សាយ៉ាងស្រស់បំព្រង។
ជាការពិតណាស់ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក ដែលមានឈ្មោះថា «@JJKcollection» បានបង្ហោះរូបថត កម្រងអាពាហ៍ពិពាហ៍ជាច្រើនសន្លឹក យ៉ាងអាក្រាត ស្ដែងពីការអភិរក្សព្រៃឈើធម្មជាតិ ពីប្រទេសកម្ពុជា និងមានការស៊ែរពេញបណ្ដាញសង្គម ព្រោះវាមិនធ្លាប់មានពីមុនមក៕