Latest News

Adbox

Wednesday, July 26, 2017

ធ្លាក់បុរស​ជា​អនុប៉ុស្តិ៍ម្នាក់​ចូល​ទន្លេលិច​​បាត់

ថ្ងៃពុធ ទី២៦ ខែកក្កដា ឆ្នាំ២០១៧ ម៉ោង ១៦:២៣   (26-07-2017 16:23)
រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​០២ និង​៥០​នាទី​រសៀល​ថ្ងៃ​ទី​២៦ កក្កដា នេះ ស្ថិត​ត្រង់​ចំណុចលើ​ស្ពាន​ជ្រោយចង្វា​ចាស់ មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ក្រោយ​ពី​គេ​ដឹង​ថា បុរស​ជា​អនុ​ប៉ុស្តិ៍​ទទួល​ផែន​សន្តិសុខ​ម្នាក់ បាន​រអិល​ជើង​ធ្លាក់​ចូល​ក្នុង​ទឹកទន្លេ​លិច​បាត់​តែ​ម្តង ។

សេចក្តីរាយការណ៍​បន្ត​ថា ជន​រង​គ្រោះ​ខាងលើ​ឈ្មោះ​សាយ កឿ​ន អាយុ​៥៣​ឆ្នាំ ស្នាក់​នៅ​កន្លែង​កើតហេតុ​ខាងលើ ។ ប្រភព​បន្ត​ថា មុន​ពេល​កើតហេតុ គាត់​បាន​ផឹកស្រា​ស្រវឹង​ហើយ​ក៏​ដើរទៅ​បត់ជើងតូច ។ ស្រាប់តែ​មិនដឹង​យ៉ាងម៉េច គាត់​រអិល​ជើង​ធ្លាក់​ពី​ស្ពាន​ចូល​ទៅ​ក្នុង​ទន្លេ​លិច​បាត់​តែ​ម្តង ។
បច្ចុប្បន្ន អាជ្ញា​ធរមាន​សមត្ថកិច្ច​កំពុង​នាំ​គ្នា​ស្វែងរក​ជន​រង​គ្រោះ ដោយ​គិត​នៅ​ត្រឹម​ម៉ោង​០៤ និង​២១​នាទី​រសៀល​ដដែល​នេះ នៅ​មិន​ទាន់​ឃើញ​ជន​រង​គ្រោះ​នៅឡើយ​ទេ ។




No comments:

Post a Comment