Latest News

Adbox

Saturday, August 5, 2017

ឆាយ វីរៈយុទ្ធ​ ថ្នាក់ថ្នម​ប្រពន្ធ​ដល់​ថ្នាក់​ហ្នឹង​ផងហ្ន៎!


៤ ម៉ោងមុន
(ភ្នំពេញ)៖ តារាចម្រៀងប្រចាំផលិតកម្ម សាន់ដេ លោក ឆាយ វីរៈយុទ្ធ បន្ទាប់ពីររៀបអាពាហ៍ពិពាហ៍រួច សង្កេតឃើញថា ការងារសិល្បៈនៅតែដំណើរការ ទៅមុខយ៉ាងរលូន បើទោះបីជាលោកមានភរិយាហើយក៏ដោយ ក៏ទស្សនិកជននៅតែស្រឡាញ់គាំទ្ររូបលោក រហូតមកដល់បច្ចុប្បន្ននេះ លោកនៅតែរក្សាប្រជាប្រិយភាពរបស់លោក ឲ្យនៅគង់វង្សដដែល។
តារាចម្រៀងសំនៀងស្រទន់សំដីផ្អែមលោក ឆាយ វីរៈយុទ្ធ កាន់តែមានភាពមមាញឹកជាងពេលមុន ដែលលោករៀបអាពាហ៍ពិពាហ៍រួច ដោយថ្មីៗនេះលោកត្រូវបានចូលរួម ក្នុងកម្មវិធីជប់លៀងក្រុមហ៊ុនធំៗជាច្រើន ការច្រៀងនៅតាមកញ្ចក់ទូរទស្សន៍ ក៏ដូចជានៅតាមបណ្ដាខេត្តនានាផងដែរ។ បើទោះជាមានភាពមមាញឹក នឹងការងារសិល្បៈយ៉ាងណាក៏ដោយ ក៏លោកឆ្លៀតពេលពីការងារសិល្បៈ ជូនភរិយាសំណព្វចិត្តរបស់ខ្លួន ដើរលេងកម្សាន្តលំហែអារម្មណ៍ ដើម្បីបំបាត់ភាពធុញថប់ពីការងារ ដោយលោកបានធ្វើដំណើរទៅលេងខេត្តសៀមរាម ក្នុងនោះដែរភរិយារបស់លោក ក៏បានលើកឡើងថា «ធ្វើការផង ឆ្លៀតដើរលេងផង…»។
ក្រោយពីរៀបអាពាហ៍ពិពាហ៍រួច គេមិនទាន់បានឃើញគូស្វាមីភរិយាថ្មីថ្មោងមួយគូនេះ មានដំណើររកម្សាន្ត ទៅណាជាលក្ខណៈក្រេបទឹកឃ្មុំនោះទេ ទើបតែប៉ុន្មានម៉ោងមុននេះបន្តិច គេឃើញភរិយារបស់លោក ឆាយ វីរៈយុទ្ធ បានបង្ហោះរូបភាពចំនួន ៣សន្លឹក ដែលបានបញ្ជាក់ថា អ្នកទាំងពីរកំពុងឋិតនៅក្នុងខេត្តសៀមរាម តែគេមិនដឹងច្បាស់ថាអ្នកទាំងពីរទៅធ្វើការ ឬក៏ទៅជាលក្ខណៈឯកជននោះទេ។
គួរបញ្ជាក់ថា លោក ឆាយ វីរៈយុទ្ធ បានចាប់ដៃគូរជីវិតជាមួយអ្នកនាង សែ ចាន់ឌី ដែលជាគូស្វាមីភរិយាថ្មីថ្មោង ទើបតែរៀបអាពាហ៍ពិពាហ៍កាលពីថ្ងៃអាទិត្យ ទី២១ ខែឧសភា ឆ្នាំ២០១៧កន្លងទៅថ្មីៗនេះ ក្នុងនោះក៏មានការចូលរួមយ៉ាងច្រើនកុះករ ពីសំណាក់តារាចម្រៀង និងតារាសម្តែងជាច្រើនរូប។ ក្នុងពិធីមង្គលការនោះ លោកបានរៀបចំឡើង តាមបែបទំនៀមទំលាប់ប្រពៃណីខ្មែរខ្លះ តាមបែបអឺរ៉ុបខ្លះ ដោយមានការកាត់នំ និងរាំរែក យ៉ាងសប្បាយពីសំណាក់ភ្ញៀវអ្នកចូលរួមទាំងឡាយ ញ៉ាំងឲ្យកម្មវិធីទាំងមូល កាន់តែមានភាពអធឹកអធម ថែមមួយកម្រិតទៀតផងដែរ៕



1 comment:

  1. How to make money from online casino games with cashout
    What are the หาเงินออนไลน์ best ways to make money from online casino games using cashout? · 1. Deposit on PayPal · 2. Pick a Casino that gives a 온카지노 100% deposit bonus up to $50 · 3. Choose the 인카지노

    ReplyDelete