ខេត្តកំពង់ធំ ៖ មនុស្សប្រុសស្រីចំនួន៤នាក់បានលង់ទឹកស្លាប់៣នាក់ និងម្នាក់ជួយទាន់ពេលវេលា ដែលហេតុការណ៍នេះបានកើតឡើងស្ថិតនៅក្នុងឃុំចំនួនពីរក្នុងស្រុកប្រសាទបល្ល័ង្ក ខេត្តកំពង់ធំ ។
ពាក់ព័ន្ធនឹងករណីមនុស្សប្រុសស្រីលង់ទឹកខាងលើនេះលោកវរសេនីយ៍ទោ ផល ធឿន អធិការនគរបាលស្រុកប្រាសាទបល្ល័ង្កបានប្រាប់ កោះសន្តិភាព ឲ្យដឹងនៅព្រឹកថ្ងៃទី០៨ សីហា នេះថាចំពោះបញ្ហាមនុស្សលង់ទឹកស្លាប់មានចំនួន២ករណី ទី១-បានកើតឡើងកាលពីរសៀលថ្ងៃទី០៥ សីហា ស្ថិតនៅតំបន់ត្នោត១ដើមក្នុងស្ទឹងក្រយា(ក្រយៀ) ភូមិក្រយា ឃុំក្រយា ស្រុកប្រាសាទបល្ល័ង្ក បើយោងតាមការបញ្ជាក់របស់សាច់ញាតិជនរងគ្រោះប្រាប់ថា ស្ត្រីរងគ្រោះមានគ្នាចំនួន៣នាក់បាននាំគ្នាទៅអូសត្រីនៅតាមដងស្ទឹងក្រយាក៏បណ្តាលឲ្យធ្លាក់ចុះទៅក្នុងទឹកជ្រៅបាត់ខ្លួនទាំង៣នាក់ ក៏បង្កការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋនាំគ្នាទៅចុះទឹករាវរក ទើបជួយសង្គ្រោះជីវិតបានម្នាក់ឈ្មោះ រ៉ុង គឹមឡាង ភេទស្រី អាយុ១៥ឆ្នាំ ត្រូវជាកូនបង្កើត ឈ្មោះ មឹប ឡូត ចំណែក២នាក់ទៀតមុជរកយ៉ាងណាក៏មិនឃើញរហូតដល់រសៀលថ្ងៃទី០៦ សីហា ទើបសាកសពអណ្តែតឡើង ។ សពជនរងគ្រោះឈ្មោះ មឹប ឡូត អាយុ៤៤ឆ្នាំ ត្រូវជាម្តាយ ចំណែកសាកសពម្នាក់ទៀតឈ្មោះ យួត ទីន ភេទស្រី អាយុ១៥ឆ្នាំ ជាអ្នកភូមិជាមួយដែលបានសុំទៅអូសត្រីជាមួយបានអណ្តែតនៅព្រឹកថ្ងៃទី០៧ សីហា ត្រូវបានប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យ ។
លោកអធិការបន្តថា កាលពីរសៀលថ្ងៃទី០៧ សីហា ក៏មានបុរសម្នាក់បានលង់ទឹកស្រះបណ្តាលឲ្យស្លាប់ដែរ ដោយជនរងគ្រោះឈ្មោះ ឌីម ឌឿន អាយុ៣៣ឆ្នាំ រស់នៅក្នុងភូមិដូង ឃុំដូង ស្រុកប្រាសាទបល្ល័ង្ក ជាមនុស្សផឹកស្រាស្រវឹងខួបរាល់ថ្ងៃនិយាយមិនសូវដឹងខុសត្រូវបានបាត់ខ្លួនកាលពីថ្ងៃទី០៦ សីហា បន្ទាប់ពីពិនិត្យសាកសពរួចក៏ប្រគល់ឲ្យសាច់ញាតិយកទៅធ្វើបុណតាមប្រពៃណី ៕

No comments:
Post a Comment