Latest News

Adbox

Monday, August 7, 2017

ល្បួងប្រពន្ធគេទៅរំលោភ មិនបានសម្រេចហើយត្រូវប្តីគេប្តឹងសមត្ថកិច្ចអោយចាប់ខ្លួនទៀត

ភ្នំពេញ៖ នារីម្នាក់បានរត់ទៅប្តឹងសមត្ថកិច្ចអោយជួយអន្តរាគមន៍ក្រោយពីជនសង្ស័យបានប្រើល្បិចលួងលោមបម្រុងរលោភសេពសន្ថវៈ ទាំងដែលនាងមានប្តីរួចទៅហើយតែមិនបានសម្រេច បង្ករអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៥និង១០នាទីល្ងាច ថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៧ នៅក្នុងការដ្ឋានសំណង់មួយកន្លែង ស្ថិតក្នុងភូមិត្រពាំងស្វាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
ប្រភពពត៌មានបានអោយដឹងថា កាលពីវេលាម៉ោង៧យប់ថ្ងៃទី៤ ខែសីហា នារីរងគ្រោះបានពឹងជនសង្ស័យអោយជូននាងទៅកន្លែងប្តីរបស់នាងធ្វើការនៅម្តុំផ្សារថ្មី លុះទៅដលកន្លែងប្តីធ្វើការរកប្តីមិនឃើញក៏ពឹងអោយជនសង្ស័យឌុបមកផ្ទះវិញ ព្រោះអ្នកទាំង២ជាមនុស្សស្គាល់គ្នារស់នៅបន្ទប់ជួលជិតគ្នា លុះពេលឌុបត្រលប់មកវិញជនសង្ស័យបានប្រាប់នាងថា គេចូលកន្លែងធ្វើការមួយភ្លែត ហើយបាននាំគ្នាទិញស្រាបៀផឹកជាមួយអ្នកធ្វើការជាមួយ រួមទាំងនារីរងគ្រោះដែរ។ ផឹករហូតដល់យប់ជ្រៅ ជនសង្ស័យក៏បានឃាត់នារីរងគ្រោះថាមិនបាត់ទៅផ្ទះវិញទេ តែនាងប្រកែក ស្រាប់តែជនសង្ស័យអូសដៃនាងទៅកន្លែងស្ងាត់ធ្វើសកម្មភាពប្រឡេះឡេវខោនាង និងគម្រាមនាងមិនអោយស្រែកទៀតផង។ ភ្លាមនោះនាងបានប្រតាយប្រតប់ជាមួយជនសង្ស័យហើយរត់ចេញមក រហូតដល់ព្រឹកថ្ងៃ ទី៥ ខែសីហាទើបជួបប្តីហើយនិយាយរឿងរ៉ាវប្រាប់ប្តី ហើយនាំគ្នាមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍រដ្ឋបាលភ្នំពេញថ្មីតែម្តង។ ជនសង្ស័យខាងលើមានឈ្មោះ ប៉េន សុភ័ណ្ឌ អាយុ៣៣ឆ្នាំ មុខរបរជាសំណង់ ស្នាក់នៅផ្ទះជួលផ្លូវបេតុង ស្ថិតក្នុងភូមិកំបូល សង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ។
បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចធ្វើការឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីធ្វើការសាកសួរបន្ថែមកសាងសំនុំរឿងចាត់ការតាមផ្លូវច្បាប់៕


No comments:

Post a Comment