Latest News

Adbox

Wednesday, August 16, 2017

សុំលុយម្តាយ២០០០រៀលមិនបាន ខឹងចិត្តពេកដុតសម្លាប់ខ្លួនតែមិនស្លាប់បែជាឆេះផ្ទះខ្ទេចគ្មានសល់

កណ្តាល៖ កូនប្រុសចិត្តខ្លាំងម្នាក់ខឹងសុំលុយម្តាយ២០០០ពានរៀលមិនបាន ដាក់គន្លិះទ្វាដុតផ្ទះចោលបម្រុងសម្លាប់ខ្លួនតែមិនស្លាប់បែជាឆេះផ្ទះខ្ទេចគ្មានសល់ ហើយរាលដាលដល់ផ្ទះអ្នកជិតខាងទៀត បង្ករអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៤ល្ងាច ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៧ នៅចំណុចភូមិដីឥដ្ឋកោះផុស២ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
ប្រភពពត៌មានបានអោយដឹងថា មុនកើតហេតុជនសង្ស័យបានសុំលុយម្តាយ២០០០រៀលតែម្តាយមិនអោយក៏តូចចិត្តហើយបានទៅផ្ទះជីដូនចាក់គន្លិះដុតសម្លាប់ខ្លួនហើយបងប្អូនទៅជួយទាន់ពេលវេលា តែផ្ទះរបស់ជីដូនត្រូវអគ្គីភ័យលេបត្របាក់ទាំងស្រុង ហើយបានរាលដាល់ដល់ផ្ទះអ្នកជិតខាងឆេះអស់មួយចំហៀងទៀត។ យុវជនចិត្តក្តៅខាងលើមានឈ្មោះ មាស សារ៉ាក់ អាយុ២២ឆ្នាំ មានទីលំនៅក្នុងភូមិឃុំកើតហេតុ ចំណែកជីដូនជាម្ចាស់ផ្ទះរងគ្រោះមានឈ្មោះ យាវ ស៊ន អាយុ៨១ឆ្នាំ។
ក្រោយកើតហេតុ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនបង្ករទៅធ្វើការសាកសួរ និងឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយដើម្បីចាត់ការជាបន្ត៕

No comments:

Post a Comment