កាលពីថ្ងៃសៅរ៍ កន្លងទៅតារាចម្រៀង មាស សុខសោភា និងលោក រ៉ូលីន បានធ្វើការបកស្រាយបទចម្រៀងរួមគ្នាគឺបទ “មេឃកំពុងភ្លៀងហើយ” ដែលជាបទចម្រៀងដែលកំពុងពេញនិយមក្នុងស្រទាប់មិត្តៗយុវវ័យ។ ជាពិសេសក្នុងកំឡុងពេល រ៉ូលីន ច្រៀង ស្រាប់តែទស្សនិកជនបានស្រែកហ៊ោយ៉ាងខ្លាំងនៅពេលឃើញវត្តមានកញ្ញា មាស សុខ សោភា ធ្វើឲ្យបរិកាសក្នុងការប្រគុំតន្រ្តីកាន់តែសប្បាយរីករាយ។ គួរបញ្ជាក់ផងដែលថានេះមិនមែនជាលើកទីមួយនោះទេដែល កញ្ញា មាស សុខសោភា និង រ៉ូលីន បានធ្វើការបកស្រាយចម្រៀងជាមួយគ្នា តារាចម្រៀងទាំង ២ដួង នេះក៏ធ្លាប់បានចាប់ដៃគូគ្នាសម្តែងនៅក្រៅប្រទេសផងដែរ៕
តោះកុំឲ្យខាតពេលយូរមកមើលការសម្តែងនៅខាងក្រោមនេះ៖










No comments:
Post a Comment