ជាការពិតណាស់ បើប្រៀបធៀបទំនាក់ទំនងស្នេហ៍របស់ អ្នកនាង មាស សុខសោភា ទៅនឹងតារាផ្សេងទៀតវិញ នាងហាក់ដូចជា មានវិធីសាស្រ្ដមិនធម្មតា អាចរក្សាចំណងស្នេហ៍បានយូរជាងគេ ខណៈតារាមួយចំនួនមិនអាចធ្វើបានដូចនាង ដោយគេសង្កេតឃើញថា តារាមួយចំនួន ឲ្យតែចាប់ផ្ដើមល្បីល្បាញ ដឹងតែបែកគ្នា ជាមួយគូរស្នេហ៍យ៉ាងទាន់ហន់តែម្ដង។ តែយ៉ាងណាមិញ សម្រាប់គូស្នេហ៍ លោក អ៊ឹត រ៉ាដា ដែលជាអនិកជនខ្មែរនៅកាណាដា ជាមួយអ្នកនាង មាស សុខសោភា
វិញ គឺបានធ្វើឲ្យអ្នករូមសិល្បៈ ដ៏ដូចជាទស្សនិកជនដែលបានជ្រាបហើយ ស្ទើរមិនគួរឲ្យជឿ ព្រោះលោកមានវិធីសាស្រ្ដខុសពីបុរសដទៃ ក្នុងការទាក់ទាញបេះដូង តារាចម្រៀង មាស សុខសោភា ឲ្យស្រឡាញ់ស្ទើរងើបមុខមិនរួច។
ក្នុងនោះអ្នកដែលរៀបចំកម្មវិធីប្រគំតន្ត្រីតាមស្ថានីយទូរទស្សន៍ និងឆាកតន្ត្រីធំៗបានបង្ហើបថា ស្វាមី មាស សុខសោភា មានចំណុចពិសេសមិនធម្មតា ដែលអាចចងចិត្តតារាចម្រៀងល្បីរូបនេះបាន គឺថារៀងរាល់កម្មវិធីមិនថា តូចធំ លោក អ៊ឹត រ៉ាដា តែងតែជាអ្នករៀបចំសម្លៀកបំពាក់ជូន សុខសោភា ទាំងអស់ លើសពីនេះ បុរសខ្មែរ-កាណាដារូបនេះ ថែមទាំងដើរយូរសម្លៀកបំពាក់រ៉ូបជូននាង កណ្តាលចំណោមហ្វូងអ្នកសិល្បករដទៃ ដោយមិនមានការខ្មាសអៀនឡើយ ដែលទង្វើបែបនេះ បុរសមួយចំនួនធំ មិនអាចធ្វើបាន ហើយនេះជាហេតុដែលនាំឲ្យតារាចម្រៀងកំពុងឡើងកូដ សុខសោភា ពេញចិត្តជាខ្លាំង រហូតសរសើរគូស្នេហ៍ នៅចំពោះមុខមិត្តភក្តិថា «កម្រនឹងរកបានប្រុសល្អ បែបនេះទៀតផង!»។
សូមបញ្ជាក់ថា ជាមួយនឹងការសរសើរ ចេញពីមាត់របស់ មាស សុខសោភា និងទង្វើរបស់គូស្នេហ៍នាងបែបនេះ ក៏មានការរិះគន់មិនស្ទើរ ពីមនុស្សជុំវិញខ្លួនដែរ ដោយគេនិយាយថា ធ្វើជាប្រុសបែបជាមកយួរ ការបូបឲ្យមនុស្សស្រីទៅវិញ។ តែយ៉ាងណា អ្នកទាំងពីរមិនដែលខ្វល់នឹងសម្ដីអ្នកដទៃនោះទេ ផ្ទុយទៅវិញគឺរឹតតែស្រឡាញ់គ្នាលើសដើម៕






No comments:
Post a Comment