ស្ត្រីដែលស្លាប់មានឈ្មោះ ស៊ីម អាយុ២៥ឆ្នាំ មានមុខរបរជាកម្មការិនី រោងចក្រកាត់ដេរ ស្នាក់នៅបណ្តោះអាសន្ន ភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ចំណែកស្រុកកំណើតនៅឯខេត្តតាកែវ។ (សូមស្តាប់សេចក្តីរាយការណ៌ពីកន្លែងកើតហេតុ)
អធិការខណ្ឌពោធិ៍សែនជ័យ លោក យឹម សារ៉ាន់ បានប្រាប់អង្គភាព Fresh News នៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៧នេះថា ករណីនេះបើតាមការសួរនាំ និងសន្និដ្ឋានជាជំហានដំបូង គឺកើតឡើងដោយសារតែទំនាស់ពាក្យសម្ដី នៅកន្លែងកើតហេតុផ្ទាល់តែម្ដង។ បើតាមលោកអធិការខណ្ឌ ពេលនេះកម្លាំងនគរបាល ជំនាញ កំពុងស្រាវជ្រាវយ៉ាងដុតដៃដុតជើង លើកករណីមួយនេះបន្ដទៀត។
កម្លាំងសមត្ថកិច្ចរាជធានីភ្នំពេញបានរៀបរាប់ឲ្យដឹងខ្លះពីមូលហេតុដូចខាងក្រោម៖
ភិនភាគជនសង្ស័យ ជិះម៉ូតូចំនួនពីគ្រឿង ម៉ាកសង់ពណ៌ខ្មៅមួយ និងម៉ាក Scopy ពណ៌សរមួយគ្រឿង ជនសង្សយ័មានគ្នាចំនួនបួននាក់ មាឌធំៗសំបុលខ្មៅៗ។
នៅមុនពេលកើតហេតុ បើតាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា ជនរងគ្រោះមានគ្នាចំនួនប្រាំនាក់ប្រុសពីនាក់ស្រីបីនាក់ បានចេញពីក្លឹប មីតណាយ ដោយជិះម៉ូតូពីគ្រឿង ដោយម៉ូតូខូចមួយគ្រឿងក៏បណ្ដើរមកធ្វើនៅចំណុចកើតហេតុ។ នៅពេលដែលជាងកំពុងធ្វើម៉ូតូ ក៏ស្រាប់តែមានម៉ូតូពីរគ្រឿង ម៉ាក់សង់ ពណ៌ខ្មៅមួយគ្រឿង Scopy មួយពណ៍សរមួយគ្រឿង មានគ្នាចំនួនបួននាក់ (ប្រុស) បានឈប់ម៉ូតូនៅមុខតូបក្បែរកន្លែងកើតហេតុ ហើយបានទិញ ទឹកស្ទីងមួយដប នៅពេលនោះជនរងគ្រោះគ្រាន់តែនិយាយថាឈប់ម៉ូតូខាងនោះមើលមកខាងនេះធ្វើអ្វី បន្ទាប់ក្រុមជនសង្ស័យក៏បានដកកាំភ្លើងខ្លីមួយដើមមិនស្គាល់ម៉ាក បាញ់ទៅលើជនរងគ្រោះចំនួន៣គ្រាប់បណ្ដាលឲ្យជនរងគ្រោះស្លាប់នៅកន្លែងកើតហេតុ រួចហើយក្រុមជនសង្សយ័ក៏បានជិះម៉ូតូរត់គេចខ្លួន ចេញទៅទិញខាងកើតបាត់តែម្ដង៕







No comments:
Post a Comment