រាជធានីភ្នំពេញ ៖ នារីវ័យក្មេងម្នាក់សង្ស័យប្រើប្រាស់គ្រឿងញៀនលើសកំរិតបានស្រែកយំរវើរវាយតាមផ្លូវ និងមានបំណងរត់ចូលរថយន្ត និងម៉ូតូ ដែលគេកំពុងតែធ្វើដំណើរតាមផ្លូវ បង្កឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចមកជួយអន្តរាគមន៍កាលពីវេលាម៉ោង១១និង៤០នាទីយប់ ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៧ ជិតនឹងច្រមុះជ្រូកក្បាលថ្នល់ ផ្លូវ២៧១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលឃើញហេតុការណ៍បានឱ្យដឹងថា នារីម្នាក់នោះមិនដឹងថា មានរឿងអ្វីនោះទេស្រាប់តែឃើញដើរចេញពីក្លឹបកំសាន្តមួយកន្លែងដែរនៅក្បែរនោះ ហើយមានមនុស្សប្រុស២នាក់បានដេញតាមចាប់ ព្រោះអីនារីរូបនោះមានសភាពដូចជាមនុស្សបែកថ្នាំអញ្ចឹង ខណៈនោះដែរពួកគាត់ជាប្រពលរដ្ឋបានជួយឃាត់ និងផ្តល់ដំណឹងទៅដល់សមត្ថកិច្ចឱ្យចុះមកមើលលុះពេលនោះសមត្ថកិច្ចអន្តរាគមន៍បានចុះទៅដល់រួចហើយបានសាកសួរ តែនារីរូបនោះបានឆ្លើយថា បុរសជាសង្សារ និងមិត្តភក្ត័សង្សារម្នាក់ទៀតបានវាយនាង និងបង្ខំឱ្យរូបនាងលក់គ្រឿងញៀនថែមទៀតផង ។ បន្ទាប់ពីសាកសួរ និងលួងលោមឱ្យនារីម្នាក់នោះស្ងប់អារម្មណ៍សមត្ថកិច្ចបានទំនាក់ទំនងឱ្យខាងវិទ្យុ ABC មកយកទៅស្នាក់នៅមួយយប់សិន ។
ចំណែកបុរស២នាក់ដែលត្រូវជាសង្សារ និងមិត្តភ័ក្តព្រមទាំងម៉ូតូមួយគ្រឿងដែលនារីម្នាក់នោះចោទថា បានវាយធ្វើបាបនាង និងប្រើឱ្យនាងទៅលក់គ្រឿងញៀន ត្រូវបានសមត្ថកិច្ចនាំខ្លួនយកទៅសាកសួរនៅប៉ុស្តិ៍នគរបាលចាក់អង្រែលើ ៕




No comments:
Post a Comment