ខេត្តព្រះសីហនុ ៖ សេចក្តិរាយការណ៍ឱ្យដឹងថា ក្រោមការចង្អុលបង្ហាញពីសំណាក់លោកឧត្តមសេនីយ៍ទោ ជូន ណារិន្ទ ស្នងការ នគរបាលខេត្តព្រះសីហនុ កាលពីវេលាម៉ោង០៨យប់ថ្ងៃទី០៧ សីហា បានធ្វើការចុះបង្ក្រាបទីតាំងប្រព្រឹត្តិអំពើសច្ចារកម្ម (ជួញដូរផ្លូវភេទខុសច្បាប់)មួយកន្លែង ដែលជ្រកក្រោមស្លាកម៉ាស្សាយីហោ«ថាវហុង» ស្ថិតក្នុងភូមិ២ សង្កាត់លេខ២ ក្រុងព្រះសីហនុ ។
ជាលទ្ធផល ត្រូវបានកងកម្លាំងឃាត់ជនសង្ស័យ១២នាក់ ក្នុងនោះមានជនជាតិចិនប្រុស៥នាក់ ស្រី៧នាក់ ។ រីឯវត្ថុតាងត្រូវរឹបអូសមានស្រោមអនាម័យ ក្នុងនោះមានប្រើប្រាស់រួច២, លុយ២៣០ដុល្លារអាមេរិក, ទូរស័ព្ទដៃ១៣គ្រឿង (អាយហ្វូនស៊ិច៣គ្រឿង, អាយហ្វូនស៊ីចផ្លាស់១គ្រឿង), អាយហ្វូន៥១គ្រឿង, អាយហ្វូន៤មួយគ្រឿង, វីវូ២គ្រឿង, ហ៊នន័រ១គ្រឿង, អូរប៉ូ ១គ្រឿង, ហូរវៃ ១គ្រឿង និងម៉ាក អិនចុចពិល ២គ្រឿង ព្រមទាំងលិខិតឆ្លងដែន២ច្បាប់, អត្តសញ្ញាណប័ណ្ណចិន២សន្លឹក, កុំព្យូរទ័រយួរដៃ១គ្រឿង, អាយផេត២គ្រឿង និងវិក្កយប័ត្រមួយចំនួន ។
សេចក្តីរាយការណ៍បន្តថា ចំពោះទីតាំងហាងខាងលើ បានធ្វើការបិទទ្វារឃ្លុមបេចាក់សោប្រគល់ឲ្យកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់លេខ២ គ្រប់គ្រងថែរក្សា ។ បច្ចុប្បន្ន ជនសង្ស័យទាំង១២នាក់បានឃាត់ខ្លួនបណ្តោះអាសន្ន នៅការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ដើម្បីបន្តធ្វើការសាកសួរ។




No comments:
Post a Comment