Latest News

Adbox

Wednesday, August 9, 2017

មើលចុះ! រន្ធត់យ៉ាង​ណា...កុង​តឺន័រ២គ្រឿងត្របាក់​​​គ្នា​កណ្តាល​ផ្លូវ​​

ថ្ងៃពុធ ទី៩ ខែសីហា ឆ្នាំ២០១៧ ម៉ោង ១៧:០២   (09-08-2017 17:02)
រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍ឱ្យដឹងថា រថយន្ត​ប្រភេទសណ្តោងកុងតឺន័រ២គ្រឿង​បានជ្រុលបុកគ្នាយ៉ាងទំហឹង​ បណ្តាល​ឱ្យមួយ​គ្រឿង​ឡើងលើខឿនផ្លូវ​ក្រឡាប់ទៅ​ប៉ះបង្គោលភ្លើងទ្រេតអស់១ដើម ក្រោយពីព្យាយាមបើក​ជែងជាមួយរថយន្តដឹក​ដី​​​មួយ​គ្រឿងក្នុងទិសដៅស្របគ្នានោះ ដែលហេតុ​ការណ៍ដ៏រន្ធត់​នេះកើតឡើង​ កាលពីវេលាម៉ោង០៣ និង​៤៥នាទីរសៀលថ្ងៃទី​០៩ សីហា ​ស្ថិតត្រង់តាមបណ្តោយផ្លូវអូរដឹម ក្នុងភូមិជម្ពូវ័ន សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
សេចក្តីរាយការណ៍បន្តថា រថយន្ត​ដែលក្រឡាប់ម៉ាកហ៊ីណូ ពណ៌ក្រហម ពាក់ស្លាកលេខ​ភ្នំពេញ​ 3C-2892 អ្នកបើកបរ​ត្រូវបានរង​របួស តែ​គេចខ្លួនបាត់ហើយ ។ ដោយឡែក​ រថយន្តមួយគ្រឿងទៀតមានតែក្បាលសណ្តោងទូ​កុងតឺន័រ ពាក់ស្លាកលេខ 3A-1347 ត្រូវអ្នកបើកគេចខ្លួនដែរ ។
ទាក់ទិនករណី​ មិនមានអ្នកអះអាង​ច្បាស់​ពីមូលហេតុនោះទេ គ្រាន់តែដឹងថា ដំបូងរថយន្តទាំង២គ្រឿងនេះ បានព្យាយាម​បើក​ជែង​ជាមួយ​​រថយន្តដឹក​ដីហើយក៏ជ្រុលបុកគ្នាតែម្តង ។ បច្ចុប្បន្ន សមត្ថកិច្ច​នគរបាល​ចរាចរណ៍កំពុងចុះអន្តរាគមន៍នៅកន្លែងកើតហេតុ​ហើយ ។
<iframe width="610" height="366" src="https://www.youtube.com/embed/WzPrglEp32Y" frameborder="0" allowfullscreen></iframe>





No comments:

Post a Comment