ភ្នំពេញ ៖ គិតត្រឹមរសៀលនៅថ្ងៃទី២៥ កក្កដា ២០១៧នេះ កម្លាំងនគរបាលក្រសួងមហាផ្ទៃ បានសម្រេចធ្វើការឃុំខ្លួនជាបណ្តោះអាសន្ន បន្ទាប់ពីការសួរនាំ ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះបានរកឃើញថា ជនបរទេសជានាយករងនៅសាលាអន្តរជាតិ GOLDEN BRIDGE ពិតជាបានជាប់ព័ន្ធនឹងបទល្មើសពិតប្រាកដមែន ។ បើតាមមន្ត្រីជាន់ខ្ពស់នៃតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានអោយដឹងថា សម្រាប់សំណុំរឿងនេះគឺមានការសួរនាំលម្អិតបន្ថែមទៀត ដោយលោកបញ្ជាក់ថា «បន្ទាប់ពីសួរនាំទៅ កម្លាំងនគរបាលជំនាញនៃនាយកដ្ឋាន ប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃក្រសួងមហាផ្ទៃ បានសម្រេចធ្វើការឃាត់ខ្លួន ដោយសាររកឃើញថា ជននេះពិតជាបានជាប់ព័ន្ធ នឹងបទល្មើសនេះមែន ហើយនឹងចាត់ការតាមនីតិវិធីបន្តទៀត ដោយកសាងសំណុំរឿងបញ្ជូនទៅតុលាការ» ។ ប្រភពពីហ្វេសប៊ុក Child Helpline
Wednesday, July 26, 2017
ធ្លាក់បុរសជាអនុប៉ុស្តិ៍ម្នាក់ចូលទន្លេលិចបាត់
ថ្ងៃពុធ ទី២៦ ខែកក្កដា ឆ្នាំ២០១៧ ម៉ោង ១៦:២៣ (26-07-2017 16:23) រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍បឋមឱ្យដឹងថា កាលពីវេលាម៉ោង០២ និង៥០នាទីរសៀលថ្ងៃទី២៦ កក្កដា នេះ ស្ថិតត្រង់ចំណុចលើស្ពានជ្រោយចង្វាចាស់ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងក្រោយពីគេដឹងថា បុរសជាអនុប៉ុស្តិ៍ទទួលផែនសន្តិសុខម្នាក់ បានរអិលជើងធ្លាក់ចូលក្នុងទឹកទន្លេលិចបាត់តែម្តង ។សេចក្តីរាយការណ៍បន្តថា ជនរងគ្រោះខាងលើឈ្មោះសាយ កឿន អាយុ៥៣ឆ្នាំ ស្នាក់នៅកន្លែងកើតហេតុខាងលើ ។ ប្រភពបន្តថា មុនពេលកើតហេតុ គាត់បានផឹកស្រាស្រវឹងហើយក៏ដើរទៅបត់ជើងតូច ។ ស្រាប់តែមិនដឹងយ៉ាងម៉េច គាត់រអិលជើងធ្លាក់ពីស្ពានចូលទៅក្នុងទន្លេលិចបាត់តែម្តង ។ បច្ចុប្បន្ន អាជ្ញាធរមានសមត្ថកិច្ចកំពុងនាំគ្នាស្វែងរកជនរងគ្រោះ
ធនាគាររឹបអូសអ្នកទិញផ្ទះក្នុងបុរី វេង ឡុង
(ភ្នំពេញ)៖ប្រជាពលរដ្ឋរស់នៅក្នុង សំណង់ផ្ទះល្វែង វេងឡុង ស្ថិតក្នុងភូមិសាស្ត្រភូមិអូរអណ្តូង សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅរាជធានីភ្នំពេញ បានប្រាប់អង្គភាពសារព័ត៌មានរស្មីកម្ពុជាឱ្យដឹងកាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៧ថា ពួកគាត់ចំនួន ១៩គ្រួសារបានទិញផ្ទះនៅក្នុងសំណង់ផ្ទះល្វែងនេះ ដោយក្នុងនោះមាន ១៥គ្រួសារបានទៅខ្ចីប្រាក់ពីធនាគារផ្សេងៗដើម្បីយកមកបង់ផ្តាច់ជាមួយម្ចាស់សំណង់ និងផ្ទេរកម្មសិទ្ធិរួចរាល់។ ចំណែកឯ៤ គ្រួសារទៀតបានកក់ប្រាក់ក្នុងម្នាក់ៗរាប់ម៉ឺនដុល្លារ ទិញផ្ទះតាមរយៈម្ចាស់សំណង់នេះ។ ពួកគាត់ដែលរួមមានអ្នកកាសែតស៊ីប្រាក់ខែ២០០-៣០០ដុល្លារក្នុង១ខែម្នាក់ផងដែរនោះ បានប្រាប់រស្មីកម្ពុជាដោយទឹកមុខស្រងូតស្រងាត់ និងពោរពេញដោយទុក្ខកង្វល់ថា ពួកគាត់មិនមែនជាអ្នកមានទេប្រសិនបើជាអ្នកមាន ក៏ពួកគាត់មិនមែនទិញផ្ទះបង់រំលោះនោះដែរ។ ពួកគាត់ខំធ្វើការរកស៊ីមិនហ៊ានឈប់ទេ ហើយខំប្រឹងសន្សំប្រាក់មិនហ៊ានចាយវាយផ្តេសផ្តាសឡើយពីព្រោះពួកគាត់មានបន្ទុកត្រូវសងប្រាក់ធនាគារជារៀងរាល់ខែផង និងដោះស្រាយជីវភាពប្រចាំថ្ងៃផង ពោលគឺផ្តាច់ពីមាត់ពង្រាត់ពីក ទ្រាំស៊ីអត់ស៊ីឃ្លាន ធ្វើយ៉ាងណាឱ្យតែបានជម្រកនៅសមរម្យជាមនុស្ស។ បច្ចុប្បន្នមានតែប្រជាពលរដ្ឋចំនួន១៦គ្រួសារប៉ុណ្ណោះបាននិងកំពុងរស់នៅក្នុងសំណង់ផ្ទះល្វែងនេះ។ ពួកគាត់និយាយថា កាលពីដំបូងឡើយ ពួកគាត់បានសម្រេចចិត្តទិញផ្ទះក្នុងសំណង់ផ្ទះល្វែង វេងឡុងដោយមានការស្រុះស្រួលគ្នារវាងពួកគាត់ដែលជាភាគីអ្នកទិញ
ប្រើតែថ្នាំ និងច្រាសដុសធ្មេញ ក៏អាចកម្ចាត់មុនក្បាលខ្មៅបានដែរ!
មុនក្បាលខ្មៅ ឬមុនខ្សាច់ គឺអាចវិវត្តន៍ខ្លួនក្លាយទៅជាមុនធំៗបានគ្រប់ពេលនិងជាការរំខានសម្រាប់មនុស្សគ្រប់រូបមិនថាប្រុសឬស្រីឡើយ។ ចឹងកុំបណ្ដាលឲ្យស្បែកមុខប្រមូលផ្ដុំដោយមុនក្បាលខ្សាច់នេះទៀតអី ព្រោះវាជាកន្លែងផ្ទុកជាតិខ្លាញ់ និងភាពកខ្វក់នៅខាងក្នុងរន្ធញើស ដែលធ្វើឲ្យកើតមុនខ្ទុះទៀតអី។ វិធីកម្ចាត់មិនពិបាកឡើយ ដោយមានត្រឹមច្រាសដុសធ្មេញមានសភាពទន់ និងថ្នាំដុសធ្មេញធម្មតាជាការស្រេច។ ខាងក្រោមនេះជាវិធី កម្ចាត់មុនបានទាំងស្រុងដោយ៖1. ជក់ + ថ្នាំដុសធ្មេញ វិធីធ្វើ៖ – ជាដំបូងលាងសំអាតផ្ទៃមុខរបស់អ្នកស្អាតជាមួយទឹកក្តៅ ដើម្បីជំរុញឲ្យរន្ធញើសរីកធំ បន្ទាប់មកប្រើកន្សែងទន់មកជូនសម្អាតទឹក។ – បន្ទាប់មកយកថ្នាំដុសធ្មេញដែលមានផ្ទុកជាតិសូដ្យូម និងជាតិកាល់ស្យូមដាក់លើច្រាសដុសធ្មេញ ដោយត្រដុសទៅមកថ្នមៗរយៈពេល ៥ នាទី ដើម្បីឲ្យរន្ធញើសបើក រួចលាងចេញជាមួយទឹកស្អាត។ -ធ្វើបែបនេះ មួយថ្ងៃរំលងមួយថ្ងៃ ត្រឹមមួយសប្ដាហ៍ប៉ុណ្ណោះស្បែកមុខនឹងអស់ភាពកង្វក់ ព្រមទាំងមុនខ្សាច់
វិធីជួយឲ្យដំណាំយើងចេញផ្កាបានច្រើន និងកាន់ផ្លែបានច្រើន
» វិធីជួយឲ្យដំណាំយើងចេញផ្កាបានច្រើន និងកាន់ផ្លែបានច្រើន! * វិធីធ្វើ៖ យកប៊ីចេង ១ស្លាបព្រាកាហ្វេ លាយទឹក១លីត្រ បាញ់លើដំណាំ ឬផ្កា។ សូមជួយស៊ែរជាចំណេះដឹងល្អៗសម្រាប់ប្រជាកសិករយើងផង! ដែលចាប់ផ្តើមចេញពន្លកផ្កា បាញ់រាល់៥ថ្ងៃ ឬ១អាទិត្យម្តង រហូតដល់ពេលវាចេញក្តិប មានបងប្អូនដែលអនុវត្តបែបនេះឃើញថាចេញផ្កាច្រើន នឹងកាន់ផ្លែច្រើនមែន។ សូមជួយស៊ែរជាចំណេះដឹងល្អៗសម្រាប់ប្រជាកសិករយើងផង! សូមជួយស៊ែរជាចំណេះដឹងល្អៗសម្រាប់ប្រជាកសិករយើងផង! សូមជួយស៊ែរជាចំណេះដឹងល្អៗសម្រាប់ប្រជាកសិករយើងផង!